ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឮដំណឹងបាត់ក្មេងពីសាលាទួលស្វាយព្រៃ ធ្វើឱ្យលោកជួន សុវណ្ណ នៅ​មិន​សុខ​ទេ…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់ ដែល​រៀន​នៅ​សាលា​បឋម​សិក្សា​ទួល​ស្វាយព្រៃ ក្នុង​ខណ្ឌចំការមន ត្រូវ​ជន​មិន​ស្គាល់​មុខ​ម្នាក់​បាន​ល្បួង​ហៅ​នាង​ជិះ​ម៉ូតូ យក​ទៅ​បាត់​ដូច​មាន​ក្នុង​រូបថត​ដែល​ថត​បាន ដោយ​កាមេរ៉ា​សុវត្ថិភាពនៅ​ទីនោះ វេលា​ម៉ោង​ប្រមាណ​​​១០​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ម្សិលមិញ ។ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់ ដែល​រៀន​នៅ​សាលា​បឋម​សិក្សា​ទួល​ស្វាយព្រៃ ក្នុង​ខណ្ឌចំការមន ត្រូវ​ជន​មិន​ស្គាល់​មុខ​ម្នាក់​បាន​ល្បួង​ហៅ​នាង​ជិះ​ម៉ូតូ យក​ទៅ​បាត់​ដូច​មាន​ក្នុង​រូបថត​ដែល​ថត​បាន ដោយ​កាមេរ៉ា​សុវត្ថិភាពនៅ​ទីនោះ វេលា​ម៉ោង​ប្រមាណ​​​១០​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ម្សិលមិញ ។ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ខណ្ឌចំការមន​ ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ ។

ការ​បាត់​ខ្លួន​សិស្ស​ស្រី​នេះ​ បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ទាំងមូល បាន​នឹង​កំពុង​តាម​ស្វះ​ស្វែងរក ព្រមទាំង​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​អន្ដរាគមន៍ ។ ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹកថ្ងៃ​ទី​២៣ មិថុនា ។ បុរស​ជា​ឪពុក​ឈ្មោះ កែវ សុ​ថា​រិ​ទ្ធ អាយុ៣៦​ឆ្នាំ ប្រពន្ធ​ឈ្មោះស៊ី​ម សុ​ជាតិ មានមុខ​របរ​ផ្ញើ​ម៉ូតូ និង​លក់​ចាប់ហួយ​បន្តិច​ប​ន្ទួ​ច​នៅផ្ទះ ស្នាក់​នៅ​លេខ​៥២ ផ្លូវ​លេខ​៣១០ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ កាលពី​វេលា​ម៉ោង​១០ អ្នកគ្រូ​បង្រៀន​ម្នាក់​ បាន​ទូរស័ព្ទ​ទៅ​សួរ​អ្នកគ្រូ​ម្នាក់​ទៀត ដែល​មានផ្ទះ​នៅ​ទល់មុខ​ផ្ទះ​របស់​គាត់​ដោយ​បាន​សួរ​ថា តើ​ម្តាយ​ក្មេង​ស្រី​ម្នាក់​ឈ្មោះកែវ ក​ញ្ញ​ណា ហៅអេ​ន​ណា មានបាន​មក​យក​កូន​ទៅ​ផ្ទះ​ទេ ព្រោះ​មិន​បានឃើញ​នាង​ចូល​រៀន​ទេ ឃើញ​តែ​កា​តាប​នៅ​លើ​តុ​របស់​នាង ។

ក្រោយ​ពី​ទទួល​បាន​ទូរស័ព្ទ​ពី​អ្នកគ្រូ​ម្នាក់​ពីសា​លា​រួច​ហើយ អ្នកគ្រូ​ម្នាក់​នោះ ​ក៏​បាន​ទៅ​សួរ​ពួក​គាត់​នៅ​ឯ​ផ្ទះ តែ​ត្រូវ​បាន​ពួក​គាត់​ឆ្លើយ​​ថា «​មិន​បាន​ទៅ​យក​នាង​មក​ផ្ទះ​ទេ​» ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង និង​នាំ​គ្នា​មក​រក​មើល​កូន​នៅ​ថ្នាក់រៀន តែ​មិនឃើញ ឃើញ​តែ​កា​តាប​នៅ​លើ​តុ​ក៏​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​ស្វាយព្រៃ​ទី​២ ដែល​នៅ​ក្បែរ​នោះ​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា កូនស្រី​របស់​គាត់​មានឈ្មោះកែវ ក​ញ្ញ​ណា ហៅ អេ​ន ណា អាយុ​៩​ឆ្នាំ ពី​មុន​មក​នាង​រៀន​នៅ​សាលា​ឯកជន​មួយ​ឈ្មោះ អាត់​វេន​ធី​ស នៅ​ម្តុំ​ទួល​គោក ។ ដោយសារ​តែ​នាង​រៀន​ខ្សោយ​ផ្នែក​ភាសា​ខ្មែរ និង​ស្រប​ពេល​ដែល​សាលា​​វ៉ា​កង​នោះ ទើប​កាលពី​ថ្ងៃ​ទី​២០ មិថុនា ត្រូវ​នឹង​ថ្ងៃ​អង្គារកន្លង​មកនេះ យក​នាង​មក​ផ្ញើ​ឱ្យ​រៀន​ថ្នាក់​ទី​៣ នៅ​សាលា​ទួល​ស្វាយ​ព្រៃ បាន​តែ​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ កូនស្រី​របស់​គាត់​ក៏​បាត់​ពីសា​លា​តែ​ម្តង ។

ក្រោយ​ពី​បាត់​កូនស្រី​រួច​ហើយ​នោះ ​រូប​គាត់​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ និង​សាកសួរ​ទៅរ​កតាម​ផ្ទះ​បងប្អូន​របស់​គាត់​អស់ហើយ នៅ​តែ​មិន​មាន​អ្នក​ណា​ម្នាក់​បានឃើញ​នាង​ឡើយ ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ ក៏​បាន​ប្តឹង​ទៅ​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​អោយ​ជួយ​ស្រាវជ្រាវ​រក ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​ពី​ករណី​បាត់​ក្មេង​ស្រី​ខាងលើ​រួច​ហើយ ឪពុក​ម្តាយ​ក្មេង​ស្រី​ខាងលើ ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​២​របស់​លោក ហើយ​កម្លាំង​របស់​លោក ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ ដោយ​ធ្វើការ​សាកសួរ​ក្មេង​ៗ​សិស្សសាលា និង​ឆែក​កាមេរ៉ា​សុ​វ​តិ្ថ​ភាព​តាម​ផ្ទះ​ក្បែរ​ៗ​នោះ​ផង​ដែរ ។

ក្នុង​ការ​ស្រាវជ្រាវ​នោះ​ដែរ កម្លាំង​របស់​លោក​ក៏​បាន​ទទួល​ព័ត៌មាន​តាម​រយៈ​ក្មេង​ៗ​ថា «​ខណៈ​ពេល​ដែល​ពួក​គេ​ចេញលេង​នោះ មាន​នារី​វ័យក្មេង​ម្នាក់​ចូល​ទៅ​ក្នុង​បរិវេណ​សាលា​និង​ដើរ​បបួល​ពួក​គេ​ថា តើ​មាន​អ្នក​ណា​ចង់ទៅ​ដើរ​លេង​នៅ​កោះ​ពេជ្រ​ជាមួយ​នាង​ទេ​» តែ​មិន​មាន​អ្នក​ណា​ម្នាក់​ទៅ​ឡើយ និង​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព គេ​បានឃើញ​ក្មេង​ស្រី​ម្នាក់​នោះ​ជិះ​ម៉ូតូ​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង ជាមួយ​និង​ជនសង្ស័យ​ម្នាក់​តាម​ច្រក​ទ្វារ​តូច​មួយ ខាងក្រោយ​ប៉ុស្តិ៍​របស់​លោក​ឆ្ពោះទៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧៤ ទៅ​ទិស​ខាង កើត​បាត់​ទៅ ហើយ​កម្លាំង​របស់​លោក​កំពុង​តែ​ដុតដៃដុតជើង​ក្នុង​ការ​ស្រាវជ្រាវ​រក​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​មួយទៀត​ថា មាន​បុរស​ម្នាក់​មក​ហៅ​នាង​អេ​ន​ណា ដោយ​ប្រាប់​ថា ម្តាយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យមក​តាម​ហៅ​នាង​​ទៅ​បន្ទាន់ ទើប​នាង​ឡើង​ជិះ​ម៉ូតូ​ទៅ​ជាមួយ​ដូច​មាន​រូបថត​ក្នុង​កាមេរ៉ា​សុវត្ថិភាព ។ តាម​ព័ត៌មាន​ចុង​ក្រោយ​នៅ​វេលា​ម៉ោង​៦​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ដដែល មន្ត្រី​ប៉ូលិស​បាន​ផ្ដល់​ព័ត៌មាន​ឱ្យ​ដឹង​ថា ក្មេង​ស្រី​ដែល​គេ​នាំ​យក​ទៅ​នោះ ត្រូវ​បាន​រ៉ឹ​ម៉ក​ម៉ូតូ​(​កង់​៣)​ដឹក​នាង​មក​សាលារៀន​វិញ​ហើយ ប៉ុន្តែ​រឿងរ៉ាវ​បែប​ណា​នោះ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ។                    ​