ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​អំពើ​ហិ.ង្សា​ក្នុង​គ្រួសារ និង​សេព​គ្រឿងញៀ.ន

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​លំ​ផាត់ ធ្វើការ​បង្ក្រាប​តាម​បណ្តឹង​ជន​រង​គ្រោះ អំពី​ករណី​ប្រើ​អំពើ​ហិ.ង្សា​ក្នុង​គ្រួសារ និង​សេព​គ្រឿងញៀ.ន ។ ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​កន្លែង​ជីក​ត្បូង ស្ថិត​ក្នុងភូមិ​ចង​រ៉ា ឃុំ​បា​តាង ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

ខេត្តរតនគិរី ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​លំ​ផាត់ ធ្វើការ​បង្ក្រាប​តាម​បណ្តឹង​ជន​រង​គ្រោះ អំពី​ករណី​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​សេព​គ្រឿងញៀន ។ ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​កន្លែង​ជីក​ត្បូង ស្ថិត​ក្នុងភូមិ​ចង​រ៉ា ឃុំ​បា​តាង ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

តាម​ប្រភព​ពី​លោក​អធិការ​ស្រុក​លំ​ផាត់ បានឱ្យ​ដឹង​ថា ៖ ប៉ុស្តិ៍​សន្ដិសុខ​អូរ​ស៊ិ​ន​លែ​រ៍ បាន​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ បូ​ស្រី​មុំ ភេទ​ស្រី បាន​ប្តឹង​ថា ប្តី​របស់​ខ្លួន និង​បក្ខពួក​ចំនួន​២​នាក់​ទៀត សេព​គ្រឿងញៀន​រាល់ថ្ងៃ និង​ប្តី​របស់​គាត់​បាន​ប្រើ​អំពើ​ហិង្សា​លើ​រូបរាង​កាយ (​វាយដំ​) មក​លើ​រូប​គាត់ កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧ បណ្តាល​ឲ្យ​រង​របួស​ម្រាមដៃ​នាង​ខាងឆ្វេង​(​របួសស្រាល​) ។ លោក​បន្ត​ថា​ក្រោយ​ពី​ប៉ុស្ដិ៍​ទទួល​បណ្ដឹង​រួច យោង​តាម​បញ្ជា​តាម​រយៈ​ទូរស័ព្ទ​ដៃ​របស់​លោក ជា ពេ​ជ្យ ព្រះ​រា​អាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី លោក​ឧត្ដមសេនីយ៍ ផែន ឌី​ណា និង​លោក​វរសេនីយ៍ឯក លាង អ៊ី​ម និង​កម្លាំង​ប៉ុស្តិ៍ បាន​សហការ​ណ៏​ជាមួយ​ប្រជា​ការពារ​ភូមិ បាន​ចុះ​បង្ក្រាប​បទល្មើស​សេព​គ្រឿងញៀន​នោះ​ភ្លាម ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ រួម​មាន ១.​ឈ្មោះ សុខ គាំ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ជីក​ត្បូង រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ២.​ឈ្មោះ ហាន សួ​គា ភេទ​ប្រស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ជីក​ត្បូង រស់នៅ​ភូមិ ឃុំ​ខាងលើ ។ ៣.​ឈ្មោះ អំ សំ​អុល ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ជីក​ត្បូង រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ជន​រង​គ្រោះ​ឈ្មោះ បូ ស្រី​មុំ ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវជា​ប្រពន្ធ​របស់​ជនសង្ស័យ​ឈ្មោះ សុខ គាំ ។ ហើយ​តាម​ការ​សាកសួរ ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្តិ​ពិតប្រាកដ​មែន ។ កម្លាំង​ជំនាញ និង​កម្លាំង​ប៉ុស្ដិ៍ បាន​ចុះ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ ប្រមូល​យក​វត្ថុ​តាង​ដប​ទឹក​សុទ្ធ ទុយោ ដែកកេះ​ចំនួន​០៣ និង​សម្ភារ​មួយ​ចំនួន​ទៀត ដែល​ជា​ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន និង​បាន​ធ្វើតេស្ត​ទឹកនោម ពិតជា​មាន​សារធាតុ​ញៀន ។

យោង​តាម​ចម្លើយ​សារភាព និង​វត្ថុ​តាំង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តរតនគិរី ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។