ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​របួស​បាក់ដៃ​ខាងឆ្វេង ហេតុនេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ ខណៈ​ដែល​រថយន្ត​ទាំង​ពីរ​នោះ បើកបរ​ក្នុង​ទិស​ដៅ​ច្រាសទិស​គ្នា ពី​កើត​ទៅ​លិច និង​លិច​មក​កើត​វិញ ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ បាន​ឲ្យ​ដឹង​ថា ៖ នៅ​វេលា​កើតហេតុ​ខាងលើ គេ​ប្រទះ​ឃើញ​រថយន្ត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ដឹក​ជ្រូក បើកបរ​លើ​កំណាត់​ជាតិ​លេខ​៩ ដល់​ចំណុច ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​បុក​កៀរ នឹង​ចំហៀង​រថយន្ត សាំង​យ៉ុ​ង មក​ពីមុខ​ផ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​រថយន្ត​បែក​កង​ក្រឡាប់​ធ្លាក់​រណ្តៅ​ដី​លិច​ក្នុង​ទឹក ។

មន្ត្រី​នគរបាល​ចរាច​ណ៍​ឲ្យ​ដឹង​ថា ៖ ជន​រង​គ្រោះ​របួស​បាក់ដៃ​ខាងឆ្វេង​ឈ្មោះ ភាព ហ៊ុត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​តៃកុង​រថយន្ត សាំង​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​២AE-៩៥៧០ រស់នៅ​ភូមិ​សង្វាន ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។