ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់តែមានថ្ងៃនេះមែន… អ្នកវក់ខ្លាំង

6 ឆ្នាំ មុន

ខេត្តកំពត​ ៖ ដោយ​មានការ​សម្របសម្រួល​ពី​តំណាងអយ្យការ​អម​សាលាដំបូង​ខេត្ត​ នៅ​រសៀល​ថ្ងៃ​ទី​២៣​​​ មិថុនា កម្លាំង​​​​ព្រហ្ម​ទ​ណ្ឌ​កំរិត​ស្រាល​ខេត្តចុះ​ប​ង្ក្រាប​កន្លែង​សង្វៀន​បញ្ជល់មាន់​ និង​ល្បែង​អាប៉ោង​មួយកន្លែង ស្ថិត​ក្នុងភូមិ​របង​ក្រាស់ ឃុំ​កំពង់ត្រាច​ខាង​កើត ស្រុក​កំពង់ត្រាច ខេត្តកំពត​ ។

បើ​តា​ម​លោក​វរសេនីយ៍ទោ​លក ញ៉ា​វ ​ឱ្យដឹង​ថា ​ករណី​ចុះ​បង្ក្រាបបទល្មើស​ខាងលើ បាន​ឃាត់ខ្លួន​អ្នក​លេង​ចំនួន​៥​នាក់ និងរឹប​អូស​វត្ថុ​តាង​ម៉ូតូ​​​ចំនួន​១៥​គ្រឿង, មាន់​ជល់​​៦​ក្បាល និង​ស៊ុំ​សំរាប់​ក្រុងមាន់​មួយ​ចំនួន​ទៀត ។ ​ជនសង្ស័យ​ទាំង​៥​នាក់​ ​១-​ឈ្មោះលឹ​ម ទ្រី  ​អាយុ​៣៣​ឆ្នាំ ​​(​ម្ចាស់​សង្វៀន​)​, ​​២-​ឈ្មោះកែវ ដុ​ង អាយុ​៤២​ឆ្នាំ ​​​៣-​ឈ្មោះ​ទូច ធឿ​ន អាយុ​៤០​ឆ្នាំ,​ ​​​៤​-​ឈ្មោះ​ម៉ៅ ជន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ និង​​៥-​ឈ្មោះ​សួង ដូ ​អាយុ​៤៦​ឆ្នាំ ។

ប្រភពបន្ត​ថា ជន​​ញៀន​ល្បែង​ទាំង​៥​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​កសាងសំណុំរឿង​បញ្ជូន​ទៅ​តុលាការ ​​​ប៉ុន្តែ​ក្រោយ​ពី​តុលាការ​សួរ
នាំ​​រួច មាន​​ជនសង្ស័យ​៤​នាក់​បាន​​ត្រូវ​តុលាការពិនិត្យ​ហេតុផល​ទៅ​ មិន​មាន​ពាក់​ព័ន្ធ​​ក្នុង​ករណី​ខាងលើ​ធ្ងន់​នោះ តុលាការ​គ្រាន់​ធ្វើការ​អប់រំ ហើយ​​ដោះ​លែង​​​វិញ​ ។ ចំណែក​ជន​ស​ង្ស័យ​​ម្នាក់​ឈ្មោះ​លឹ​ម ទ្រី​ ជា​ម្ចាស់ផ្ទះ​និង​ជា​ម្ចាស់​សង្វៀន ពុំ​ព្រម​​សារភាព​​ពី​ការ​កាង​និង​ផ្តល់​ទីតាំង​ល្បែង​ ត្រូវ​​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​​ ។