ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យរឿងគំនុំ អ្នករត់រ៉ឺម៉កកង់បីម្នាក់ត្រូវបានគេបា.ញ់សម្លា.ប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ជា​រឿង​គំនុំ​បុរស​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់ ដឹក​មិត្តភក្ដិ​២​នាក់​ទៅ​ផឹកស៊ី​នៅផ្ទះ​មិត្តភក្ដិ​ម្នាក់​ទៀត ហើយ​មាន​ទំនាស់​ជាមួយ​ជន​ដៃដល់​ម្នាក់​តាម​ផ្លូវ បាន​ដក​កាំភ្លើង​បា.ញ់​មួយ​គ្រាប់​ចំ​ដើមទ្រូង​ខាងឆ្វេង ធ្លាយ​ទៅ​ខាងស្តាំ​រង​របួស​ធ្ងន់ធ្ងរ បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ស្លា.ប់ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម នៅ​ចំណុច​អាកាសចរណ៍​ស៊ី​វិល ស្ថិត​នៅ​ក្នុង​ក្រុម​៣៧​ភូមិ​៧ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ជា​រឿង​គំនុំ​បុរស​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់ ដឹក​មិត្តភក្ដិ​២​នាក់​ទៅ​ផឹកស៊ី​នៅផ្ទះ​មិត្តភក្ដិ​ម្នាក់​ទៀត ហើយ​មាន​ទំនាស់​ជាមួយ​ជន​ដៃដល់​ម្នាក់​តាម​ផ្លូវ បាន​ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់​ចំ​ដើមទ្រូង​ខាងឆ្វេង ធ្លាយ​ទៅ​ខាងស្តាំ​រង​របួស​ធ្ងន់ធ្ងរ បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ស្លាប់ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម នៅ​ចំណុច​អាកាសចរណ៍​ស៊ី​វិល ស្ថិត​នៅ​ក្នុង​ក្រុម​៣៧​ភូមិ​៧ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឡុ​ច វី​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ ស្នាក់​នៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង មាន​ប្រពន្ធ​ឈ្មោះ ឈាន ស៊ា​ន់ អាយុ​២៤​ឆ្នាំ មុខរបរ​ធ្វើស្រែ​ចំការ មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​តានី ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង មានកូន​តូច​២​នាក់ ។ មិត្តភក្ដិ​ដែល​រួម​ដំណើរ​ជាមួយ ទី​១.​ឈ្មោះ ញ្ញេ​ប រីត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ ស្នាក់​នៅ​ផ្លូវ​១៧២ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ និង​ទី​២.​ឈ្មោះ ដៀប លី​ដា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុ​របរ​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។ ប្រភព​ព័ត៌មាន​ពី​មិត្តភក្ដិ​ទាំង​២​នាក់ ដែល​រួម​ដំណើរ​ជាមួយ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​ទាំង​៣​នាក់ បាន​ផឹកស៊ី​នៅ​ចំណុច​ដែល​ខ្លួន​ឈប់​ចាំ​ដឹក​ម៉ូយ ខណៈ​ពេល​ផឹកស្រា​អស់​ម្នាក់​៣​ទៅ​៤​កំប៉ុង ស្រាប់តែ​មិត្តភក្ដិ​ឈ្មោះ ដៀប លី​ដា បាន​បបួល​ហៅ​ទៅ​ផឹកស៊ី នៅផ្ទះ​គេ​បន្ត​ទៀត នៅ​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ដោយ​ជន​រង​គ្រោះ​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​មិត្តភក្ដិ​២​នាក់ មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​លេចមុខ​ជន​បង្ក​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ Honda Icon ពណ៌​សលាយ​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ជិះ​ទៅ​ជិត ហើយ​វាយ​ទៅ​លើ​ជន​រង​គ្រោះ ដែល​កំពុង​តែ​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ចំនួន​មួយ​ដៃ ចំ​ស្មា ពេល​នោះ​ជន​រង​គ្រោះ​រួម​នឹង​មិត្តភក្តិ​២​នាក់​ទៀត បាន​ព្រួត​គ្នា​វាយ​ជន​បង្ក​វិញ ។ ភ្លាម​ៗ​នោះ ជន​បង្ក​បាន​ទៅ​មុខ​ហួស​បាន​បន្តិច ក៏​បាន​បត់​ត្រលប់​ក្រោយ ហើយ​ដក​កាំភ្លើង​មិន​ស្គាល់​ម៉ាក បាញ់​សំដៅ​ទៅ​ជន​រង​គ្រោះ ចំនួន​មួយ​គ្រាប់ ចំ​ដើមទ្រូង​ខាងឆ្វេង ក៏​ធ្លាយ​ទៅ​ទ្រូង​ខាងស្តាំ​រង​របួសធ្ងន់ ហើយ​ជន​ដៃដល់​ក៏​បាន​បើក​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ចំណែកឯ​ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក៏​បាន​ដាច់ខ្យល់​ស្លាប់ ធ្វើ​ឲ្យ​ម្តាយ​ជន​រង​គ្រោះ និង​ប្រពន្ធ​បាន​ស្រែកយំ​បោក​ខ្លួន​នៅ​មន្ទីរពេទ្យ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា ករណី​ខាងលើ ជា​រឿង​គំនុំ ហើយ​ខ្មាញ់​កាំភ្លើង និង​ជន​រង​គ្រោះ​អាច​ជា​មនុស្ស​ស្គាល់គ្នា ។ ជន​រង​គ្រោះ​ទើបតែ​ទិញ​រ៉ឺ​ម៉ក​ម៉ូតូ​យក​មក​រត់​បាន​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ កើត​មានរឿង​តែ​ម្តង ។

ជុំវិញ​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​បញ្ជាក់​ជំហាន​ដំបូង​ថា ករណី​នេះ​សង្ស័យ​ជា​រឿង​គំនុំ នគរបាល​ខណ្ឌចំការមន រួម​នឹង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រក​ជន​ដៃដល់ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ ចំណែក​សព​ជន​រង​គ្រោះ ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕