ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពិត គ្រោះថ្នាក់​​តែងកើត​ដោយសារតែរបៀប​នេះឯង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្រោយ​ត្រូវ​រថយន្ត​កុងតឺន័រ​ធុន​ធំ​មួយ​គ្រឿង​បុក និង​កិន​ទាំង​មនុស្ស​ទាំង​ម៉ូតូ កើតឡើង​នៅ​ចំណុច​ទល់មុខ​រមណីយដ្ឋាន​សួន​សុ​បិ​ន្ត តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័​រ ក្នុងភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា នេះ ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្រោយ​ត្រូវ​រថយន្ត​កុងតឺន័រ​ធុន​ធំ​មួយ​គ្រឿង​បុក និង​កិន​ទាំង​មនុស្ស​ទាំង​ម៉ូតូ កើតឡើង​នៅ​ចំណុច​ទល់មុខ​រមណីយដ្ឋាន​សួន​សុ​បិ​ន្ត តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័​រ ក្នុងភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា នេះ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ពុំ​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ទេ ព្រោះ​ក្រោយ​ពេល​កើតហេតុ ត្រូវ​បងប្អូន​សាច់ញាតិ​មក​ទទួលយក​ទៅ​លំនៅ​ឋាន មុន​ពេល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ទៅ​ទៀត ។ រីឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់​ស្ពឺ 1E-3640 ។ ដោយឡែក ខាង​រថយន្ត​បង្ក​ជា​ប្រភេទ​កុងតឺន័រ​ធុន​ធំ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-6855 ហើយ​អ្នកបើកបរ​រត់​បាត់​ស្រមោល​។

ប្រភព​ពី​កន្លែង​កើតហេតុ​ថា គេ​ស​ង្គេ​ត​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ និង​រថយន្ត​បង្ក​ជិះ​តាម​បណ្តោយ​ផ្លូវ​ស្រប​ទិស​ដៅ​គ្នា (​ពី​លិចទៅ​កើត​) លុះ​មក​ដល់​ចំណុច​កើតហេតុ ភាគី​ខាង​ម៉ូតូ​បាន​ជិះ​វ៉ា​រថយន្ត​មួយ​គ្រឿង ។ ស្រាប់តែ​មាន​រថយន្ត​កាម​រី​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ បាន​វ៉ា​ចំហៀង​ម៉ូតូ​មួយ​តង់​ទៀត​កៀរ​ម៉ូតូ​រេ​ចង្កូត​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​កិន​ទាំង​ម៉ូតូ និង​មនុស្ស​ស្លាប់​ភ្លាម​ៗ ។