ជះលុយ ដើម្បីអ្នកសក់លឿងសប្បាយ
ម៉ាឡេស៊ី ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា បុរសម្នាក់ដែលអះអាងថា នឹងក្លាយទៅជាអ្នកមានជាងគេលើពិភពលោក បានជះលុយឲ្យប្រជាជនណាដែលមានសក់ហាយឡាយពណ៌លឿង
ម៉ាឡេស៊ី ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា បុរសម្នាក់ដែលអះអាងថា នឹងក្លាយទៅជាអ្នកមានជាងគេលើពិភពលោក បានជះលុយឲ្យប្រជាជនណាដែលមានសក់ហាយឡាយពណ៌លឿង
ម៉ាឡេស៊ី ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា បុរសម្នាក់ដែលអះអាងថា នឹងក្លាយទៅជាអ្នកមានជាងគេលើពិភពលោក បានជះលុយឲ្យប្រជាជនណាដែលមានសក់ហាយឡាយពណ៌លឿង ទទួលទានមិនអស់លុយក្នុងកម្មវិធីជប់លៀងមួយនៅប្រទេសម៉ាឡេស៊ី។
លោក Zhang Jian ដែលជាម្ចាស់ក្រុមហ៊ុនទីផ្សារ និងជាអ្នកដែលអះអាងថា នឹងក្លាយទៅជាអ្នកមានជាងគេលើលោក បានធ្វើឲ្យល្បីនៅលើកាសែតទំព័រមុខ ដោយសារតែខ្លួនបានជះលុយឲ្យប្រជាជនមានសក់ហាយឡាយ ទទួលទានក្នុងពិធីជប់លៀង ដោយមិនអស់ថ្លៃ។
នៅក្នុងពិធីជប់លៀងដែលបានធ្វើនៅខេត្ត Penang មានមនុស្សជាង១.០០០នាក់ ទាំងប្រុសទាំងស្រី ដែលមានសក់ហាយឡាយពណ៌លឿងមកប្រជុំគ្នា ត្រៀមនឹងចូលទទួលទាន់មិនអស់ថ្លៃ។
ដោយមនុស្សទាំងអស់ក្នុងកម្មវិធីជប់លៀងសុទ្ធតែមានសក់ពណ៌លឿង សាធារណជនលើបណ្តាញអ៊ីនធើរណេតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលឃើញរូបថត។ មើលទៅសុទ្ធតែពណ៌លឿង !
ចែករំលែកព័តមាននេះ