ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យា​ករ​ណ៍ ៖ ​​មាន​ភ្លៀង​ខ្លាំង និង​រលក​មាន​កម្ពស់​​​​ខ្ពស់…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៧ មិថុនា តាម​​ការ​ព្យាករ​ណ៍អាកាសធាតុ​ប្រចាំ​ស​ប្តា​ហ៍បាន​បង្ហាញ​ថា ជ្រលង​សម្ពាធ​ទាប​កំពុង​បង្កើន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លក្ខណៈបែប​នេះ​ នឹង​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយពេញ​១​​ស​ប្តា​ហ៍​​នេះ ក្នុង​ក្របខណ្ឌ​ទូ​ទាំង​ប្រទេស​ជាមួយនឹង​បរិមាណ​ពី​មធ្យម​ទៅ​បង្គួរ ។

ការ​ព្យាករណ៍​ឱ្យ​ដឹង​ទៀត​​ថា តាម​បណ្តា​ខេត្ត​ភាគ​ខាងកើត​ជាប់​នឹង​ប្រទេស​វៀតណាម និង​តំបន់​មាត់សមុទ្រ អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ពិសេស​លើ​ផ្ទៃសមុទ្រ​ ក៏​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដែរ និង​បង្ក​ឱ្យ​មាន​រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​ ក៏​បាន​អំពាវនាវ​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចាប់ពី​ថ្ងៃ​ទី​២២ ​ដល់​២៦ មិថុនា ។ ខាងក្រោម​នេះ​ ជា​ការ​ប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចុះ​ថ្ងៃ​ទី​២២ មិថុនា ។ ​