ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ និងថៃ ជួបពិភាក្សាគ្នារឿងស្ពានឆ្លងព្រំដែនថ្មី

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ ប្រតិភូ​កម្ពុ​ជាមួយ​ក្រុម​បាន​ចេញពី​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដើម្បី​ទៅ​ជួប​ពិភាក្សា​ជាមួយ​ភាគី​ថៃ​នៅ​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ស្តី​ពី​ការ​កសាង​ស្ពាន​ព្រំដែន​ច្រក​អន្តរជាតិ​ថ្មី ស្ទឹង​បត់​ណ​ង​អៀន ។

ភាគី​កម្ពុជា គេ​ឃើញ​ដឹកនាំ​ដោយ​លោក ភ័​ក្រ វ័​ន្ត​មុន្នី រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន អម​ដោយ​លោក សួន បវរ អភិបាល នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​មក​ពី​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត រួម​ទាំង​មន្ត្រី​ស្ថាបន នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ផង​ដែរ ។ ភាគី​ថៃ​បាន​យក​រថយន្ត​ទំនើប​ៗ មក​ទទួល​ភាគី​កម្ពុជា​ដល់​ចំណុច​ខ្លោងទ្វារ​ប្រាសាទ​កំពូល​បី​ខាង​ទឹកដី​ខ្មែរ​តែ​ម្តង ។ កោះសន្តិភាព​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ ពី​ថ្នាក់ដឹកនាំ​បាន​ទេ ដោយសារ​រថយន្ត​បាន​ចេញដំណើរ​ឆ្លង​ព្រំដែន​ទៅ​ហើយ ប៉ុន្តែ​ប្រភព​ពី​មន្ត្រី និង​សមត្ថកិច្ច​នៅ​មាត់ច្រក​ទ្វារ​ប្រាប់​ថា ជំនួប​ភាគី​ទាំ​២ នឹង​ពិភាក្សា​លើ​ការ​កសាង​ស្ពាន​ព្រំដែន​ស្ទឹង​បត់​ណ​ង​អៀន ។

គួរ​បញ្ជាក់​ថា ច្រក​អន្តរជាតិ​ថ្មី ស្ទឹង​បត់​ណ​ង​អៀន ខាង​កម្ពុជា​ស្ថិត​ក្នុងភូមិ​ស្ទឹង​បត់​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ដោយឡែក​ខាង​ភាគី​ថៃ ស្ថិត​ក្នុងភូមិ​ណ​ង​អៀន ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ៕