ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​មិន​ចាប់​ទើប​ចម្លែក​…​ចាយ​សែក​គ្មាន​សាច់ប្រាក់

6 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​តាម​ដិ​ការ​បង្កា​ប់​ពី​បទ ចាយ​សែក​គ្មាន​សាច់ប្រាក់

បន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​តាម​ដិ​ការ​បង្កា​ប់​ពី​បទ ចាយ​សែក​គ្មាន​សាច់ប្រាក់ បញ្ជូន​ទៅ​ភ្នំពេញ​វិញ​អនុវត្ត​តាម​ច្បាប់​ដែល​ឃាត់​នៅ​វេលា​ម៉ោង​១០ ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​កោះ​កែវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ។ លោក​វរសេនីយ៍ទោ ព្រម្ម ថេ​ង ប្រធាន​មន្ទី​យុត្តិធម៌​នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​តាម​ដិ​ការ​មានឈ្មោះ ម៉ុ​ក ភី​រ័ក្ស ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ 

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉ុ​ក ភី​រ័ក្ស គឺ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​អនុវត្តន៍​តាម​ដិ​ការ​បង្គាប់​ឱ្យ​នាំ​ខ្លួន​លេខ​៣០៨​ចុះ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៧ ចេញ​ដោយ​លោក ជួន សុរា​សី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឱ្យ​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉ុ​ក ភី​រ័ក្ស ដែល​ចោទប្រកាន់​ពី​បទ​មិន​បំពេញ​កាត​កិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​គឺ​សែក​គ្មាន​សាច់ប្រាក់​ដែល​ប្រព្រឹត្ត​នៅ​កាលពី​ថ្ងៃ​៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ ។ 

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉ុ​ក ភី​រ័ក្ស ហើយ​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕