ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមចាប់​ទាល់តែបាន… កុំចេះតែហ៊ាន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ​​​បន្ទាប់​ពី​ស្រាវជ្រាវ​​រយៈពេល​២​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​២២ និង​២៣ មិថុនា នេះ ​កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក បានធ្វើការ​បង្ក្រាប​និងឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ដែលពាក់ព័ន្ធ​ករណី​​គ្រឿងញៀ.ន​​យ៉ាង​​សកម្ម ។ ក្នុង​

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ​​​បន្ទាប់​ពី​ស្រាវជ្រាវ​​រយៈពេល​២​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​២២ និង​២៣ មិថុនា នេះ ​កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក បានធ្វើការ​បង្ក្រាប​និងឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ដែលពាក់ព័ន្ធ​ករណី​​គ្រឿងញៀន​​យ៉ាង​​សកម្ម ។ ក្នុង​នោះមាន២​នាក់ ​ឃាត់​​កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​ព្រឹក​ថ្ងៃដដែល ស្ថិត​នៅ​ចំណុច​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូន​ពេញ ដោយ​ដកហូត​វត្ថុតាងថ្នាំញៀន​​សរុប​ចំនួន​៤៨​កញ្ចប់ និង​ម៉ូតូ​ម៉ាក PCX​មួយ​គ្រឿង​ផង​​ដែរ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ ទី​១-​ឈ្មោះ​គិត ផានិត អាយុ​៣០​ឆ្នាំ មាន​ទី​លំ​ន​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ  (​ឃាត់​ខ្លួ​កាលពី​ម្សិលមិញ​) ទើបកម្លាំង​​ស្រាវជ្រាវ​​បន្ត ក៏​​រក​ឃើញ២នាក់ទៀតម្នាក់​​ឈ្មោះ​ពៅ សុខ​ហៀ​ង អាយុ​៣០​ឆ្នាំ មាន​លំនៅ​ក្នុង​ខណ្ឌ​សែន​សុខ និងម្នាក់ទៀត​ឈ្មោះ​សឿ​ន បញ្ញា អាយុ​១៤​ឆ្នាំ មាន​លំនៅ​ក្នុង​ខណ្ឌទួលគោក ។

គួរ​បញ្ជាក់​ថា ការ​​បង្ក្រាប​បាន​​ដោយ​ជោគជ័យ​នេះ គឺ​បន្ទាប់​ពី​កម្លាំង​ចាប់ខ្លួន​ជន​ឈ្មោះ​គិត ផានិត ទើប​បន្ត​រកមុខ​សញ្ញា​២​នាក់​​នេះបាន​ ។