ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀ.ន

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​៤​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ពី​បទ​ជួញដូរ​គ្រឿងញៀ.ន ខេ​ទឹកកក ចំនួន​១៤​ថង់​តូច ស្មើ​ទំងន់​៣.៧១​ក្រាម ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ ។

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​៤​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ពី​បទ​ជួញដូរ​គ្រឿងញៀន ខេ​ទឹកកក ចំនួន​១៤​ថង់​តូច ស្មើ​ទំងន់​៣.៧១​ក្រាម ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា ៖ ជនសង្ស័យ​៤​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១.​ឈ្មោះ រៀម រ៉ាត់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ២.​ឈ្មោះ ចិ ថា​វុ​ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ៣.​ឈ្មោះ មូល សុ​ភឿ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​៤.​ឈ្មោះ លឹ​ម ចំរុង ហៅ ញ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនសង្ស័យ​ទាំង​៤​នាក់ រស់នៅ​ភូមិ​ជប់​វ៉ា​រី ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ។ លោក​បាន​បញ្ជាក់​ថា ៖ នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ គឺ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ស្រាវ​ជ្រៅ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន បាន​ឃាត់​ជន​ស្ស័​យ​៤​នាក់ និង​វត្ថុ​តាង​មាន​គ្រឿងញៀន​(​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ទឹកកក​ចំនួន​១៤​ថង់​តូច ស្មើ​ទំងន់​៣.៧១​ក្រាម និង​ម៉ូតូ​១​គ្រឿង ទូរស័ព្ទ​ដៃ​ចំនួន​៦​គ្រឿង ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​១​ដើម ដែល​ឃាត់​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​២០ ដល់​២១ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ភ្នំ​ជញ្ជាំង ស្រុក​ព្រះនេត្រព្រះ ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង បាន​បញ្ជាក់​ថា ៖ ក្រោយ​ពេល​ឃាត់​ជនសង្ស័យ​បាន​៤​នាក់ បាន​សារភាព និង​វត្ថុ​តាង​គ្រឿងញៀន ខេ​ទឹកកក ចំនួន​១៤​ថង់​តូច ស្មើ​ទំងន់​៣.៧១​ក្រាម ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ច្បាប់ ៕