ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង អាណិតតែស្ត្រីមានផ្ទៃពោះ

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ មនុស្ស​៤​នាក់​រង​របួសធ្ងន់ រួម​នឹង​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ផង​ដែរ ខណៈ​ជួប​គ្រោះ​ចរាចរណ៍​ដែល​បង្ក​ដោយ​រថយន្ត​ពីរ​គ្រឿង កាលពី​វេលា​ម៉ោង​០៦​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​P.R១៧៤ ស្ថិត​នៅ​ក្នុងភូមិ​អួល​គ្រួ​ស ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ដែល​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ដែល​ជា​អ្នក​រួម​ដំណើរ​ជាមួយ​រថយន្ត​ម៉ាក សាំ​យ៉ុ​ង ព​ណ៍​សម្បក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ ២Z-៧៦០៣ ដែល​បើកបរ​ដោយ​ឈ្មោះ​ស្រោង ចិន្តា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រង​របួសធ្ងន់ ។ ដោយឡែក​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង​ទៀត​ចង្កូត​ស្តាំ ព​ណ៍​ត្រី​អី ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ ឈ្មោះ មុំ រតនា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរប​ជា​មន្ត្រី​យោធា នៅ​ក្នុង​អង្គភាព​វរៈ​សេនា​តូច​លេខ​៤១៣ កងពលតូច​ថ្មើ​ជើង​លេខ​៤២ រសនៅ​ភូមិ​ពពេល​សែន​ជ័យ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។ សាក្សី​នៅ​នឹង​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ៖ គេ​បានឃើញ​រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ បើកបរ​បញ្ច្រស​ទិស​គ្នា ហើយ​រថយន្ត​ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ បើកបរ​រេ​ចង្កូត​ពាសពេញ​តែ​ផ្លូវ ប្រហែល​ស្រវឹង ស្រាប់តែ​ទៅ​បុក​រថយន្ត​ម៉ាក សាំ​យ៉ុ​ង យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នក​ធ្វើ​ដំណើរ​នៅ​ក្នុង​រថយន្ត សាំ​យ៉ុ​ង មនុស្ស​ប្រុស​ស្រី​រង​របួសធ្ងន់​ចំនួន​៤​នាក់ ។

នគរបាល​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា ក្រោយ​ពី​កើតហេតុ មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ជំហាន​ដំបូង​បាន​ជួយ​នាំ​អ្នក​រង​របួស​មក​ធ្វើការ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង បន្ទាប់​មក​នគរបាល​ជំនាញ​បាន​ធ្វើការ​វាសវែង រួច​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​មក​រក្សា​ទុក​នៅ​អធិការ​ស្រុក រង​ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕