ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត និងម៉ូតូបុកគ្នាបែកប្លោកនោម

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ មួយ​គ្រឿង បាន​បើក​បុក​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​បាក់​ភ្លៅ​ខាងឆ្វេង និង​រយះ​ក្បាលពោះ​បែក​ផ្លោ​ក​នោម ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ ជិត​ផ្សារ​ប៉េសេ ផ្លូវ​៣៧១ ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

រាជធានី​ភ្នំពេញ ៖ រថយន្ត​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ មួយ​គ្រឿង បាន​បើក​បុក​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​បាក់​ភ្លៅ​ខាងឆ្វេង និង​រយះ​ក្បាលពោះ​បែក​ផ្លោ​ក​នោម ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ ជិត​ផ្សារ​ប៉េសេ ផ្លូវ​៣៧១ ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ ឆឹង ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ខណ្ឌចំការមន ។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក HONDA DREAM ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GE-៦១៧៩ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៧១ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក HILUX SURF ពាក់​ស្លាក​លេខ ខេមរភូមិន្ទ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៧១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​ជ្រុល​ទៅ​នឹង​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​បាក់​ភ្លៅ​ខាងឆ្វេង និង​រយះ​ក្បាលពោះ​បែក​ប្លោកនោម ត្រូវ​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក សួគ៌ា តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ ក៏​ត្រូវ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ ឬ​ឯ​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​ខាង​មុខ ។ ដោយឡែក​ខាង​រថយន្ត រង​កា​ខូចខាត​ក្រពឹត​ខ្ទេច​ផ្នែក​ខាង​មុខ ចំហៀង​ខាងឆ្វេង និង​បែក​កង់​មុខ ។ តែ​ភ្លាម​នោះ អ្នកបើកបរ​មិន​ព្រម​ឈប់​ដោះស្រាយ​នៅ​កន្លែង​កើតហេតុ​នោះ​ទេ គឺ​បាន​ព្យាយាម​បើក​រត់​ពី​កន្លែង​កើតហេតុ​បាន​១​គីឡូម៉ែត្រ​ទៅ​សម្ងំ​ដោះ​ដូរ​កង់​រថយន្ត ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ឲ្យ​មក​ឃាត់​រថយន្ត​តែ​ម្ដង ។ នៅ​ពេល​នោះ​ដែរ ស្រប​ពេល​ដែល​សមត្ថកិច្ច​ឃាត់​រថយន្ត​បាន​ហើយ ស្រាប់តែ​បងប្អូន​ខាង​ម៉ូតូ​បាន​ទាស់សម្ដី​គ្នា​ជា​នឹង​ខាង​រថយន្ត រៀបនឹង​ផ្ទុះ​ហិង្សា​ដាក់​គ្នា តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ទាន់ ដោយសារ​តែ​បងប្អូន​ខាង​ម៉ូតូ​បាន​និយាយ​ថា រថយន្ត​នឹង​បាន​ទៅ​បុក​ម៉ូតូ​ប្អូន​របស់​គាត់ តែ​ខាង​រថយន្ត​វិញ​បាន​ប្រកែក​ថា ខាង​ម៉ូតូ​ជា​អ្នក​បើក​ម៉ូតូ​មក​បុក​រថយន្ត​របស់​គាត់ តែ​គាត់​មិន​ចង​មានរឿង​វែង​ឆ្ងាយ​ក៏​រថយន្ត​ចេញ​មក ។

ក្រោយ​ពេល​កើតហេតុ រថយន្ត និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​មក​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕