ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​មាន​ព្រ​លាន​យន្ដហោះ​អន្តរជាតិ​1​ទៀត ក្រោម​ទុន​វិនិយោគ​350​លាន​ដុល្លារ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដូច​ផែនការ​ដែល​រាជរដ្ឋាភិបាល​បាន​គ្រោងទុក ដោយសារ​តែ​កំណើន​នៃ​ភ្ញៀវ​ទេសចរ និង​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ក៏​ដូច​ជា​ពង្រីក​គោលដៅ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស ពេល​នេះ​

រាជធានី​ភ្នំពេញ ៖ ដូច​ផែនការ​ដែល​រាជរដ្ឋាភិបាល​បាន​គ្រោងទុក ដោយសារ​តែ​កំណើន​នៃ​ភ្ញៀវ​ទេសចរ និង​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ក៏​ដូច​ជា​ពង្រីក​គោលដៅ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស ពេល​នេះ​ក្រុមហ៊ុន Union Development Group (UDG) បាន​បោះទុន​វិនិយោគ​តម្លៃ​៣៥០​លាន​ដុល្លារ សាងសង់ព្រ​លាន​យន្តហោះ​លំដាប់​អន្តរជាតិ​នៅ​ខេត្ត កោះកុង ដែល​គម្រោង​នេះ​បាន​និង​កំពុង​ចាប់ផ្តើម​សាងសង់​ហើយ ។

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​២០ មិថុនា ថា ការ​សាងសង់​ព្រ​លាន​យន្តហោះ​ខ្នាត​អន្តរជាតិ​នេះ បាន​និង​កំពុង​ចាប់ផ្តើម​ឈូស​ឆាយដី ដើម្បី​រៀបចំ​ជា​ការដ្ឋាន​ហើយ ។ ព្រ​លាន​យន្តហោះ​នេះ​ស្ថិត​នៅ​ក្នុងស្រុក​ប​ទុន​សាគរ ខេត្តកោះកុង ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​Union Development Group មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ។

លោក​បន្ត​ថា ៖« ការ​សាងសង់​ព្រ​លាន​នេះ​ស្ថិត​នៅ​ក្នុង​ដំណើរ​យឺត​ៗ ដោយសារ​វា​ជា​រដូវភ្លៀង ហើយ​ក្រុមហ៊ុន​បាន​យក​ពេលវេលា​នេះ ដើម្បី​ធ្វើការ​រចនា​ប្លង់​លម្អិត​ពី​របស់​ព្រ​លាន​នេះ​»​។ លោក​បន្ត​ថា ៖« តាម​ព័ត៌មាន ខ្ញុំ​ទទួល​បាន ព្រ​លាន​យន្តហោះ​នេះ​មាន​ទំហំ​ដី​៧៥០​ហិ​កតា ដែល​ជា​ព្រ​លាន​យន្តហោះ​ខ្នាត​អន្តរជាតិ អាច​ចុះ​ចត​យន្តហោះ​មក​ពី​គ្រប់​ទិស​ទី » ។

លោក​បន្ត​ថា ព្រ​លាន​យន្តហោះ​នេះ​អាច​ចុះ​ចត​យន្តហោះ​ប្រភេទ​4C ជា​យន្តហោះ​ខ្នាត​មធ្យម​បាន ប៉ុន្តែ​ការ​បញ្ចប់​ការ​សាងសង់​ពេល​ណា មិន​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ ។ ការ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ក្រសួងបរិស្ថាន និង​ការ​សាងសង់​ស្ថិត​ក្រោម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។

ប្រធាន​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន នៃ​ក្រសួងបរិស្ថាន លោក ដា​ញ់ សេរី​បាន​ថ្លែង​ថា ក្រុមហ៊ុន​នេះ​បាន​ជួល​ក្រុមហ៊ុន​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​លំដាប់​អន្តរជាតិ ដើម្បី​វាយតម្លៃ​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​នេះ​និង​ត្រូវ​ដាក់​ឯកសារ​មក​កាន់​ក្រសួង ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ក្រសួង​មិន​ទាន់​ទទួល​បាន​របាយការណ៍​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​របស់​ក្រុមហ៊ុន​នេះ​នៅឡើយ​ទេ ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​ថា នេះ​ជា​គម្រោង​វិនិយោគ​ដ៏​ធំ​មួយ​របស់​ចិន ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រាជរដ្ឋាភិបាល​ចំនួន​ជាង​៥​ម៉ឺន​ហិ​កតា​នៅ​តំបន់​នេះ ដែល​គ្របដណ្តប់​ស្រុក​ចំនួន​ពីរ​គឺ​ស្រុក​ថ្ម​បាំង និង​ស្រុក​បទុម​សាគរ ។ លោក​បន្ត​ថា កន្លែង​នោះ​ជា​តំបន់​មាន​ភាព​ទាក់ទាញ​ខ្លាំង ដោយសារ​មានការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ច្រើន ហើយ​នៅ​ពេល​ណា​មានការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ច្រើន វា​នឹង​ធ្វើ​ឲ្យ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​ជួយ​គាំទ្រ​បន្ថែម ។

លោក​បន្ត​ថា ៖« នេះ​ជា​គម្រោង​វិនិយោគ​ទឹកប្រាក់​ធំ​មែនទែន សម្រាប់​ការ​ចាប់ផ្តើម​ដំបូង ដែល​ការ​វិនិយោគ​នេះ នឹង​ជួយ​ជំរុញ​ឲ្យ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​កាន់តែ​មាន​ភាព​ទូលំទូលាយ » ។ លោក​បន្ត​ថា​៖ «​ទីតាំង​នោះ​ជា​តំបន់​ភ្ជាប់​រវាង​ខេត្ត​ត្រា​ត ខេត្ត​ច័ន្ទ​បុរី​របស់​ប្រទេស​ថៃ និង​ខេត្តកោះកុង ដែល​ជា​ការ​ភ្ជាប់​គ្នា​លើ​ការ​ដឹក​ជញ្ជូន និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ដ៏​ល្អ​ប្រសើរ​ផង​ដែរ » ៕