ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេយកំពុងភ្លៀង ជិះម៉ូតូលឿនពេកបុករ៉ឺម៉កម៉ូតូស្លា.ប់ម្នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មេឃ​កំពុង​តែ​ភ្លៀង​ស្រិច​ៗ អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​បាន​អែប​ខាង ដើម្បី​ឈប់​ពាក់អាវ​ភ្លៀង ស្រាប់តែ​យុវជន​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន បើក​ទៅ​បុក​ពីក្រោយ​រ៉ឺ​ម៉ក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លា.ប់​ម្នាក់ និង​រង​របួសធ្ងន់​ស្រាល​២​នាក់ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង​០៥​ល្ងាច ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​6A នៅ​ចំណុច​គីឡូ​ម៉ែ​ត​លេខ​១៥ ស្ថិត​នៅ​ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។

រាជធានី​ភ្នំពេញ ៖ មេឃ​កំពុង​តែ​ភ្លៀង​ស្រិច​ៗ អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​បាន​អែប​ខាង ដើម្បី​ឈប់​ពាក់អាវ​ភ្លៀង ស្រាប់តែ​យុវជន​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន បើក​ទៅ​បុក​ពីក្រោយ​រ៉ឺ​ម៉ក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ស្រាល​២​នាក់ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង​០៥​ល្ងាច ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​6A នៅ​ចំណុច​គីឡូ​ម៉ែ​ត​លេខ​១៥ ស្ថិត​នៅ​ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។

សាក្សី​សុំ​មិន​បញ្ច្រាស់​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​យុវជន​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ១FM-៨១០៦ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​6A ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន មិន​បាន​ប្រយ័ត្ន​ទាំង​មេឃ​កំពុង​តែ​ភ្លៀងរលឹម​ស្រិច​ៗ​ផង​នោះ ក៏​ជិះ​ទៅ​បុក​គូថ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង ដែល​អ្នកបើកបរ​កំពុង​តែ​ឈប់​ម៉ូតូ​ពាក់អាវ​ភ្លៀង ត្រូវ​ម៉ូតូ​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ MSX ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ចំណែកឯ ២​នាក់​ដែល​ជិះ​ពីក្រោយ រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ម៉ូតូ​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ ឬ​ឯ​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​វិញ មិន​មាន​រង​របួស​អី​នោះ​ទេ បាន​ទុក​រ៉ឺ​ម៉ក​ម៉ូតូ​ចោល​ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ អ្នក​រង​របួសធ្ងន់ និង​ស្រាល ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ សព​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ម៉ូតូ និង​រ៉ឺ​ម៉ក​ម៉ូតូ សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕