ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូចេញពីផឹក បញ្ច្រាសផ្លូវទៅបុកនឹងរថយន្ត ហើយបន្តទៅបុកនឹងរទេះលក់ម្ជូរ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ចេញ​មក​ពី​កន្លែង​ផឹកស៊ី ជិះ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ទៅ​បុក​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ដួល​ខ្ទាត​ទៅ​បុក​រទេះ​លក់​គ្រឿង​ម្ជូរ បណ្តាល​ឲ្យ​ស្ត្រី​ជា​អ្នក​បើក​ម៉ូតូ​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​ង​៣០​នាទី​រំលង​អ​ធា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​សុរា​ម្រិ​ត នៅ​ចំណុច​មុខ​ណា​ហ្គា​វើ​រ ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក Suzuki Nex ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BG-០០៣០ ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​សុរា​ម្រិ​ត ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ជិះ​បញ្ច្រាស់ទិស​ដៅ​ចរាចរណ៍ ហើយ​ទើបតែ​ចេញពី​ផឹក​នៅ​ជិត​នឹង​កន្លែង​កើតហេតុ បើកបរ​ល្បឿន​លឿន​ទៀត មិន​បាន​ប្រុង​ប្រយ័ត្ន​នោះ​ទេ ក៏​ជិះ​ទៅ​បុក​រថយន្ត​តាក់ស៊ី​ម៉ែត្រ ពណ៌​ក្រហម ដឹក​ភ្ញៀវ​ចេញពី​ច្រក​ផ្លូវ​ណា​ហ្គា​វើ​រ ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​ម៉ូតូ​ទៅ​បុក​នឹងរ​ទះ​លក់​ម្ចូ​រ ដែល​លក់​នៅ​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​រទេះ​លក់​ម្ជូរ​ខូចខាត​ស្ទើរ​ទាំងស្រុង ចំណែក​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់ ឬ​ឯ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​វិញ មិន​ចង់​មានរឿង​រាវ​ច្រើន ក៏​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ភ្លាម​ៗ​នោះ​ដែរ មាន​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ឃើញ​២​នាក់​ប្តី​ប្រពន្ធ​គួរ​ឲ្យ​អាណិត​ពេក ក៏​ជួយ​ថវិកា​ចំនួន​១០០​ដុល្លារ ដើម្បី​ជួសជុលរ​ទះ​និង​ទិញ​ម្ចូ​រយ​កមក​លក់​វិញ ឬ​ឯ​ជន​រង​គ្រោះ​វិញ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​សុខ​លាប​មេត្រី ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​របស់​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ឲ្យ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ចំណែកឯ​ម្ចាស់​លក់​ម្ចូ​រវិ​ញ គាត់​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ៕