ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី… ហ៊ានប្រព្រឹត្ត​ដល់ក្នុង​មន្ទីរ​កសិកម្ម​ខេត្តទៀត

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ តាម​​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម ​បានចូលទៅ​​បន្លំ​ចូល​លួច​យក​ម៉ូតូ​ស៊េរ​ទំនើប​​អស់​២​គ្រឿង កើតឡើងកាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២២ ​មិថុនា ស្ថិត​​​ក្នុង​បរិវេណ​មន្ទីរ​កសិកម្ម​ខេត្ត ​​​ក្នុង​សង្កាត់​វត្ត​.គ​ ក្រុង​​បាត់ដំបង ខណ​:ដែល​​ម្ចាស់​ម៉ូតូ​បាន​ធ្វេសប្រហែស និង​គ្មាន​អ្នក​មើល​ការ​ខុស​ត្រូវផង ​។

សេចក្ដី​រាយ​ការ​ណ៍​បន្ត​​ថា ម៉ូតូ​ទាំង​២​គ្រឿង​នោះ ១-ម៉ាក​ហុងដា​ឌ្រី​ម ពណ៌ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៦ គ្មាន​ស្លាក​លេខ តែ​មាន​លេខ​តួ​និង​លេខ​ម៉ាស៊ីន​៩៤៨៩៩៧៦ ដែល​មាន​ម្ចាស់​ឈ្មោះ​ផុ​ន សុ​ផាយ ហៅ​ចិន ភេទប្រុស ​អាយុ​៣២​ឆ្នាំ មានទីលំ​នៅ​ក្នុង​ភូមិ​ប៉ុ​ស្ដិ៍​​ក​ន្ទឺ ឃុំ​
ក​ន្ទឺ​២ ស្រុក​បាណ​ន់ និង​មួយ​គ្រឿង​ទៀត​ម៉ាក និង​ព​ណ៌​ដូច​គ្នា​ ស៊េ​រី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​បាត់ដំបង 1AA-8580 របស់​ឈ្មោះ​សាន់ ប៉ុន ​ភេទប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​រហាល​សួង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ និង​ជា​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​ ។ រីឯ​ខាង​ជន​​មិន​ស្គាល់​មុខ​​នេះ អាច​មាន​បក្សពួក​លើស​​ពី​២​នាក់ ដែល​បាន​ដឹក​ជញ្ជូន​គ្នា​ទៅ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ពី​ក្នុង​បរិវេណ​មន្ទីរ​កសិកម្ម​នេះបាន​ ​។

សមត្ថកិច្ច​បាន​អះអាង​ថា ក្រុម​ចោរ​អាច​មាន​គម្រោង​ជា​ច្រើន​មក​ថ្ងៃ​ហើយ​មុន​ពេល​ធ្វើ​សកម្មភាពនេះ ។ ​លុះ​​ឆ្មាំ​យាម​ទ្វា​រ​ចេញចូ-ល​មានការ​ធ្វេស​ប្រហែល និង​មិន​យកចិត្តទុកដាក់​ ទើប​ក្រុម​ចោរឆក់​ឱកាស​ចូល​កាច់​សោរ​.​ក​លួច​យក​ម៉ូតូ​បាន​ដោយ​សុវត្ថិភាព​បែប​នេះ​ ។ ​សមត្ថកិច្ច​បាន​ប្រាប់​ថា មុខសញ្ញា​ជនសង្ស័យ​​នៅ​ងងឹតឈឹង គ្មាន​តម្រុយ​ឡើយ ។