ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​6​នាក់​ទៅ​កាន់​សាលាដំបូង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀ.ន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ បាន​បញ្ជូន​ជនសង្ស័យ​៦​នាក់​ទៅ​កាន់​សាលាដំបូង​ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​រួម​នឹង​ថ្នាំ​ញៀន​ចំនួន​១៧​កញ្ចប់​ប្រភេទ​ម៉ា​ទឹកកក ។ 

ជនសង្ស័យ​ទាំង​៦​នាក់​នេះ ទី​១-​ឈ្មោះ កែវ វុ​ទ្ធី ហៅ​លឹ​ម ភេទ​ប្រុស អាយុ​២១​ឆ្នាំ​, ទី​២-​ឈ្មោះ សូរ សី​ហាក់ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ត្រូវ​បាន​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌដូនពេញ​បង្ក្រាប និង​ឃាត់​ខ្លូ​ន​រួម​នឹង​ថ្នាំ​ញៀន​ចំនួន​៩​កញ្ចប់​ប្រភេទ​ម៉ា​ទឹកកក​, ទី​៣-​ឈ្មោះ ថុ​ង សុ​ផាត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ​បង្ក្រាប និង​ឃាត់ខ្លួន​ជាមួយ​ថ្នាំ​ញៀន​ចំនួន​៤​កញ្ចប់​ប្រភេទ​ម៉ា​ទឹកកក​នៅ​ចំណុច ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ​, ទី​៤-​ឈ្មោះ ម៉ឺន នោ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, ទី​៥-​ឈ្មោះ មិន ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ទី​៦-​ឈ្មោះ ឃុន សុធា ហៅ​អា​ម៉ា​ប់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវ​បាន​ឃាត់ខ្លួន​ជាមួយ​ថ្នាំ​ញៀន​ចំនួន​៤​កញ្ចប់​ប្រភេទ​ម៉ា​ទឹកកក ឃាត់​នៅ​ចំនុច​ផ្ទះ​លេខ​០៦១ ផ្លូវលំ ភូមិ​មាន​ជ័យ​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ៕