ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកពីរៀនវិញខំទៅដាំទឹកឆុងតែឲ្យឪពុក អត់ដឹងឪពុកស្លា.ប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដេក​ខ្យល់គរ​ស្លា.ប់ ខណៈ​ដែល​កូនប្រុស​ត្រលប់​មក​ពី​រៀន​វិញ អត់​ដឹង​ឪពុក​ស្លា.ប់ ខំប្រឹង​ទៅ​ដាំទឹក ដើម្បី​យក​មក​ឆុងតែ​ឲ្យ​ឪពុក ដែល​តែងតែ​ហូប​តែ​ជា​រៀងរាល់ថ្ងៃ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ នៅផ្ទះ​ជួល​បន្ទប់​លេខ​៨ ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដេក​ខ្យល់គរ​ស្លាប់ ខណៈ​ដែល​កូនប្រុស​ត្រលប់​មក​ពី​រៀន​វិញ អត់​ដឹង​ឪពុក​ស្លាប់ ខំប្រឹង​ទៅ​ដាំទឹក ដើម្បី​យក​មក​ឆុងតែ​ឲ្យ​ឪពុក ដែល​តែងតែ​ហូប​តែ​ជា​រៀងរាល់ថ្ងៃ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ នៅផ្ទះ​ជួល​បន្ទប់​លេខ​៨ ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សព​ឈ្មោះ រ៉​ង សា​រ៉េ​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​លក់​កាហ្វេ​បោះ​ឲ្យ​ម៉ូយ ស្នាក់​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ មាន​ប្រពន្ធ​ឈ្មោះ អួន សុ​ផា​រី អាយុ​៣៧​ឆ្នាំ ធ្វើការ​នៅ​ប្រទេស​ជប៉ុន មានកូន​ប្រុស​ម្នាក់​ឈ្មោះ រ៉​ង សុ​វ​ណ្ណា អាយុ​១១​ឆ្នាំ រៀន​ថ្នាក់​ទី​៤ នៅ​សាលា​បឋម​សិក្សា​គោ​គ​បញ្ជាន់ ។ មាន​បងថ្លៃ​ឈ្មោះ អួន ពុធ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រៀន​ភាសា​កូរ៉េ ស្នាក់​នៅ​ជាមួយ​គ្នា  មានស្រុក​កំណើត​នៅ​ខេត្តក្រចេះ ។ តាម​ប្រភព​ព័ត៌មាន​ពី​កូនប្រុស​ឈ្មោះ រ៉​ង សុ​វ​ណ្ណា បាន​និយាយ​ថា ផ្ទះ​ជួល​គាត់​រស់នៅ​រាល់ថ្ងៃ​មាន​គ្នា​៣​នាក់​ឪពុក ។ រូបគេ និង​អ៊ុំ​ប្រុស ត្រូវជា​បង​របស់​ម្តាយ​គេ​ម្នាក់​ទៀត ដែល​ទើបនឹង​មក​ស្នាក់​នៅ​បាន​ជិត​២​ខែ ចំណែក​ម្តាយ​របស់​គេ​វិញ បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ជាង​២​ឆ្នាំ​មក​ហើយ ។ នៅ​មុន​ពេល​កើតហេតុ រូប​គាត់​បាន​ទៅ​រៀន​នៅ​សាលា​បឋម​សិក្សា​គោក​បញ្ជាន់ ដោយ​រៀន​នៅ​ពេល​ថ្ងៃ លុះ​គាត់​ត្រលប់​មក​ពី​រៀន​វិញ ស្រាប់តែ​ឃើញ​ឪពុក​របស់​ខ្លួន​កំពុង​សម្រាន្ត​នៅ​ក្នុង​បន្ទប់​មិនដឹង​ថា​គាត់​ស្លាប់​នោះ​ទេ បន្ទាប់​មក​ទៀត​គាត់​បាន​ទៅ​ដាំទឹក​ក្តៅ​ឲ្យ​ឪពុក​របស់​ខ្លួន​សម្រាប់​ឆុង​ទឹកតែ ។ លុះ​ពេល​អ៊ុំ​ប្រុស​មក​ពី​រៀន​ភាសា​កូរ៉េ​វិញ បាន​ទៅ​ដាស់​អង្រួន​ឪពុក​របស់​គេ​មិនដឹង​ខ្លួន​ទេ ហើយ​ខ្លួន​មាន​សភាព​រឹង​ទៅ​ហើយ ក៏​បាន​ស្រែកហៅ​អ្នក​ជិតខាង​មក​ជួយ​មើល បង្ក​ឲ្យ​ផ្អើល​ឆោឡោ​តែ​ម្តង ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​បុរស​ជា​បងថ្លៃ​សព​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ នៅ​វេលា​ពេល​ព្រឹក ប្អូនថ្លៃ​របស់​ខ្លួន​បាន​ចេញ​ទៅ​យក​កាហ្វេ​ឲ្យ​ម៉ូយ​ដូច​សព្វដង ហើយ​ពេល​ថ្ងៃ​បាន​មក​ហូប​បាយ​ជាមួយ​ពួក​គាត់​ដែរ និង​បាន​និយាយ​ប្រាប់​គាត់​ថា ថ្ងៃនេះ​ដូច​ជា​មិន​ស្រួលខ្លួន​ចេះ​តែ​ឈឺក្បាល ហើយ​គាត់​បាន​និយាយ​ថាបើ​ឈឺក្បាល មក​គាត់​កោសខ្យល់​ឲ្យ តែ​សព​ខាងលើ​ថា​មិន​អី​ទេ​បង ហើយ​គាត់​ចេញ​ទៅ​រៀន​បាត់​ទៅ ។ ប្រភព​ពី​នាក់​ជិតខាង​បាន​បន្ត​ទៀត​ថា បុរស​ខាងលើ​បាន​ប្រាប់​អ្នក​ជិតខាង​ថា ខ្លួន​មាន​ជំងឺខ្សោយបេះដូង ពេល​អ្នក​ជិតខាង​មានកម្ម​វិធី​តិចតួច នៅ​ជិត​គ្នា​បាន​ហៅ​គាត់​ផឹកស៊ី គឺ​គាត់​មិន​ដែល​មក​ហូប​ជាមួយនឹង​គេ​ទេ ដោយ​ប្រាប់​ថា​ខ្លួន​មាន​ជំងឺខ្សោយបេះដូង ហើយ​ចូល​ចិត្ត​ហូប​ទឹកតែ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ពិនិត្យ​សព ឃើញ​មាន​ស្នាម​ក្រហមជាំ​ពេញ​ខ្លួន សមត្ថកិច្ច​បាន​បញ្ជាក់​ថា សព​ខាងលើ ស្លាប់​ដោយ​គាំងបេះដូង បន្ទាប់​មក​សមត្ថកិច្ច​បាន​ធ្វើ​លិខិត​ប្រគល់​សព​ឲ្យ​បងថ្លៃ​នឹង​កូន យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី តែ​ក្រុម​គ្រួ​សារបាន​យក​សព​ទៅ​តម្កល់​នៅ​វត្ត​គោ​គ​បញ្ជាន់ ដើម្បី​រង​ចាំ​ប្រពន្ធ​ត្រលប់​មក​ពី​ប្រទេស​ជប៉ុន​វិញ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕