ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះត្រជាក់ទៀតហើយ !​ពីថ្ងៃទី២៨ ធ្នូ ដល់៣ មករា តំបន់មួយចំនួននឹងចុះត្រជាក់ដល់១៥អង្សាសេ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃស្អែក​ដល់​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០២៣ តំបន់​មួយ​ចំនួន​នឹង​ចុះ​ត្រជាក់​រហូត​ដល់​១៥​អង្សា​សេ​។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃស្អែក​ដល់​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០២៣ តំបន់​មួយ​ចំនួន​នឹង​ចុះ​ត្រជាក់​រហូត​ដល់​១៥​អង្សា​សេ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២៧ ធ្នូ ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៨ ធ្នូ ដល់​ថ្ងៃ​ទី​៣ មក​រា បាន​ឲ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​ទទួល​រង​ឥទ្ធិពល​ពី​ទ្រនុង​នៃ​សម្ពាធ​ខ្ពស់​(​ចិន​)​នៅ​ក្នុង​កម្រិត​បង្គួរ និង​ខ្យល់មូសុង​ឦ​សាន្ត​ក្នុង​កម្រិត​មធ្យម​។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​១៨-២២ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣២°C​។​ធាតុអាកាស​ចុះ​ត្រជាក់​ក្នុង​កម្រិត​មធ្យម​។​ចំណែក​តំបន់​ខ្ពង់រាប​មាន សីតុណ្ហភាព​អប្បបរមា​មាន​ពី​១៥-១៩°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣២°C​។ ធាតុអាកាស​ចុះ​ត្រជាក់​ក្នុង​កម្រិត​បង្គួរ​។

ខេត្តមណ្ឌលគិរី រតនគិរី ព្រះ​វិហារ និង​ខេត្តឧត្តរមានជ័យ សីតុណ្ហភាព​អប្បបរមា មាន​ក្នុង​រង្វង់ ១៥-១៧°C នា​ពេល​ព្រឹក​និង​យប់​។​ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​១៥-២២°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី​២៩-៣២ °C​។​អាកាសធាតុ​ចុះ​ត្រជាក់​ក្នុង​កម្រិត​ខ្សោយ​។

ក្រសួង​ថា អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ទទួល​ជ្រាប​ជា​ព័ត៌មាន​ព្រមទាំង​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន និង​ថែរក្សា​សុខភាព​ចំពោះ​ស្ថានភាព​ធាតុអាកាស ដែល​នៅ​តែ​បន្ត​ចុះ​ត្រជាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ