ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជអាជ្ញា​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច តាម​ចាប់​ក្រុម​ហែក​គុក​មក​វិញ

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ តាម​មការ​បង្ហើប​ប្រាប់​ពី​លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២២ មិថុនា ២០១៧​នេះ​ថា លោក កែវ សុធា

ខេត្តកំពង់ស្ពឺ ៖ តាម​មការ​បង្ហើប​ប្រាប់​ពី​លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២២ មិថុនា ២០១៧​នេះ​ថា លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ស្ពឺ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច តាម​ចាប់ខ្លួន​ក្រុម​អ្នកទោស​៥​នាក់​ដែល​ហែក​គុក​យក​មក​ផ្តន្ទាទោស​ឡើង​វិញ​។ ការ​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន អ្នកទោស​៥​នាក់ នៅ​ខេត្តកំពង់ស្ពឺ បន្ទាប់​ពី​ពួក​គេ​បាន​រួមគំនិត​គ្នា​ហែក​គុក​រត់គេច​ខ្លួន កាលពី​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​១៩ ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧​។​អ្នកទោស​ទាំង​៥​នាក់​នេះ មាន​ម្នាក់​ជា​ទណ្ឌិត ម្នាក់​ជា​ពិរុទ្ធជន និង​៣​នាក់​ទៀត​ជា​ជន​ត្រូវ​ចោទ ហើយ​ពួក​គេ​សុទ្ធតែ​មាន​ជំងឺ​ប្រចាំ​កាយ​។

ក្រុម​អ្នកទោស​ទាំងនេះ​មុន​ពេល​ធ្វើ​សកម្មភាព ពួក​គេ​ទាំង​៥​នាក់ ត្រូវ​បាន​មន្ដ្រី នាំ​ទៅ​សម្រាក​ព្យាបាល​នៅ​ប៉ុស្ដិ៍​សុខភាព​របស់​ពន្ធនាគារ​ខេត្ត ដោយសារ​តែ​ពួក​គេ​មាន​ជំងឺ ហើយ​នៅ​ម៉ោង​ប្រហែល​២​រំលង​អា​ធ្រា​ត្រ ពួក​គេ​បាន​រួម​គ្នា​យក​ក្រមា​ចង​ហើយ​ឡើង​តាម​ដំបូល រត់​មក​ក្រៅ​គេចខ្លួន​តែ​ម្ដង​។ លោក​ឧត្តមសេនីយ៍ត្រី សម សា​មួន បន្ត​ថា រហូត​មក​ដល់​ពេល​នេះ កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ នៅ​ក្នុង​ខេត្តកំពង់ស្ពឺ បាន និង​កំពុងធ្វើការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់ ដើម្បី​តាម​ចាប់​ពួក​គេ​ត្រឡប់​មក​វិញ​។ ក្នុង​នោះ​លោក​បាន​បញ្ជូន​ឯកសារ​ពាក់ព័ន្ធ​រួម​ទាំង​រូបថត​ទៅ​គ្រប់​បណ្តា​រាជធានី​ខេត្ត​អស់ហើយ ដើម្បី​ងាយស្រួល​ដល់​សមត្ថកិច្ច​នគរបាល​ក្នុង​ការ​កំណត់​មុខសញ្ញា​។ ការងារ​នេះ​លោក​បាន​បញ្ជា​កម្លាំង​របស់​លោក​ឲ្យ​សហ​ការណ៍​ជាមួយ​កម្លាំង​គ្រប់​បណ្តា​រាជធានី​ខេត្ត ធ្វើ​យ៉ាងណា​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំងនោះ​យក​មក​ផ្តន្ទាទោស​សារ​ជា​ថ្មី​ម្តងទៀត​ឲ្យ​សម​ទៅ​នឹង​ទ​ង្វើ​ដែល​ពួក​គេ​បាន​ធ្វើ​។

លោកស្នងការ​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា អ្នកទោស​ទាំង​៥​នាក់​ខាងលើ​នេះ​ដែល​រត់គេច​ខ្លួន រួម​មាន​៖ ទី​១. ឈ្មោះ កែវ អែម ហៅ ខៀវ រិ​ទ្ធី អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ខ្នាច​ខាងត្បូង ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ គឺជា​ពិរុទ្ធជន ពាក់ព័ន្ធ​បទល្មើស​ប្លន់​ទ្រព្យសម្បតិ្ត​, ទី​២.​ឈ្មោះ ឃុន សុ​ភឿន អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ស្នោ​ទី​១ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ជា​ទណ្ឌិត ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន ខុសច្បាប់​, ទី​៣.​ឈ្មោះ ស៊ុ ម៉ូ​ច អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​តា​ជៀល ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ជា​ជនជាប់ចោទ​ពាក់ព័ន្ធ បទល្មើស​ឃាតកម្ម​គិត​ទុកជា​មុន​, ទី​៤.​ឈ្មោះ ឡុ​ង ប៊ុ​ន​ណាត អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​តា​មេ​ម ឃុំ​ស្រង់​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ជា​ជនជាប់ចោទ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ និង​ទី​៥.​ឈ្មោះ រុន រ៉ា​នី អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ជា​ជនជាប់ចោទ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​៕