ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

(BLO)​បាន​សហការ​ប្រតិបត្តិការ និង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀ.ន​តាម​បន្ទាត់​ព្រំដែន

6 ឆ្នាំ មុន

ខេត្ត​បន្ទា​យាន​ជ័យ ៖ មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​កម្ពុជា​.​ថៃ​(BLO) បាន​សហប្រតិបត្តិការ និង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀ.ន​តាម​បន្ទាត់​ព្រំដែន ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១

ខេត្ត​បន្ទា​យាន​ជ័យ ៖ មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​កម្ពុជា​.​ថៃ​(BLO) បាន​សហប្រតិបត្តិការ និង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​តាម​បន្ទាត់​ព្រំដែន ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​។ កម្ពុជា​ដែល​ចូល​មាន​លោក​វរៈសេនីយ៍ឯក ចាប សុ​ផា​រិ​ទ្ធ ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ តំណាង​លោក អ៊ុំ រាត្រី អភិបាលរង​ខេត្ត លោក​វរៈសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត និង​អាជ្ញាធរ​ថ្នាក់ដឹកនាំ​ស្រុក​.​ក្រុង ជាប់​ជាយ​ដែន​បាន​ចូលរួម ខាង​ភាគី​ថៃ​មាន​លោក សានិ​ត សូ​រិ​យះ​គុណ អភិបាលស្រុក​អារញ្ញ និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។ លោក​វរៈសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​កម្ពុជា​.​ថៃ​(BLO)​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​សហប្រតិបត្តិការ និង​យុទ្ធនាការ​គ្រឿងញៀន​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​.​ថៃ​។

លោក​វរៈសេនីយ៍ឯក ចាប សុ​ផា​រិ​ទ្ធ បាន​មាន​ប្រសាសន៍​សំណូមពរ​ដល់​ភាគី​ត្រូវ​ចូលរួម​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ឆ្លង​ដែន​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​.​ថៃ និង​ចូល​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន​មាន​ដូច​ជា ជួញដូរ​អាវុធ​ឆ្លង​ដែន​ខុសច្បាប់ វត្ថុ​បូរាណ​ឆ្លង​ដែន ជួញដូរ​មនុស្ស​ឆ្លង​ដែន និង​បទល្មើស​ឈើ​គ្រញូង ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​ទៅ​កម្ពុជា និង​ទំនិញគេចពន្ធ​ដែល​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​ចូល​ទៅ​កម្ពុជា​ដោយ​គ្មាន​ច្បាប់ទម្លាប់​។ លោក សានិ​ត សូ​រិ​យះ​គុណ អភិបាលស្រុក​អារញ្ញ បាន​សំណូមពរ​ដល់​ភាគី​កម្ពុជា​ដូច​គ្នា ដោយ​សហប្រតិបត្តិការ និង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​តាម​បន្ទាត់​ដែន និង​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន​ត្រូវ​តែ​ចូលរួម​ទាំងអស់​គ្នា​៕