ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​ជាងដែក​ម្នាក់ ទៅ​តាម​ដីកា​ពី​បទ​លួច…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជាងដែក​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ធ្វើការ​ចាប់​ឃាត់ខ្លួន តាម​ដីកា​បង្គាប់​លេខ ១៩៩ ល​.​ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៦

រាជធានី​ភ្នំពេញ ៖ បុរស​ជាងដែក​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ធ្វើការ​ចាប់​ឃាត់ខ្លួន តាម​ដីកា​បង្គាប់​លេខ ១៩៩ ល​.​ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៦ ចេញ​ដោយ​លោក ស៊ លី​ន​ណា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​។ ការ​ចាប់​ឃាត់ខ្លួន​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩ និង ៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​១០១ ក្រុម​៣១ ភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ សំ ឡេ​ង អាយុ ២៣​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅផ្ទះ​A ៤៨ ផ្លូវ​លេខ​១០១ ក្រុម​៣១ ភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ដោយ​យោង​ទៅ​តាម​ដីកា​បង្គាប់​លេខ ១៩៩ ល​.​ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ ២០១៦ ចេញ​ដោយ​លោក ស៊ លី​ន​ណា ចៅ​ក្រប​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​កា​ប្រើ​អំពើ​ហិង្សា ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល ផ្លូវ​ព្រះ​មុនី​វង្ស ក្រុម​៣២ ភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៦ ពី​បទ​ព្រហ្មទណ្ឌ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ទើប​ក្នុងថ្ងៃនេះ​កម្លាំង​របស់​លោក​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​បុរស​ជាងដែក​ម្នាក់​នេះ នៅ​នៅ​ចំណុច​ខាងលើ​តែ​ម្តង​។ ក្រោយ​ពេល​ដែល​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​រួច​ហើយ ក៏​បាន​នាំ​មក​ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​នៅ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ដើម្បី​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​បន្ត​ទៅ​ទៀត​៕