ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មែន​ក៏​អី លោក ​កឹ​ម សុខា ប្រកាស​ដក​មេឃុំ​បក្ស​ប្រឆាំង​គាត់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ នេះ​បាន​ថ្លែង​ថា លោក​សូម​ផ្ញើ​មេឃុំ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ជួយ​មើល​ពី​សកម្ម​ភាព​ខុស និង

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ នេះ​បាន​ថ្លែង​ថា លោក​សូម​ផ្ញើ​មេឃុំ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ជួយ​មើល​ពី​សកម្ម​ភាព​ខុស និង​ត្រូវ​របស់​មេឃុំ​-​ចៅសង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផង​។ ហើយ​នៅ​ពេល​ណា​ខុស​ជួយ​ប្រាប់ តែបើ​ប្រាប់​មិន​ស្តាប់​ទេ ឬ​មិន​កែប្រែ សូម​ប្រាប់​លោក​ជា​ប្រធាន​បក្ស នោះ​លោក​នឹង​ដូរ​ពួក​គេ​ចេញ​ភ្លាម​។

ការ​លើក​ឡើង​របស់​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​នៅ​ខេត្ត​ព្រះ​សីហ​នុ ទីកន្លែង​ដែល​លោក​បាន​បង្ហាញមុខ​មេឃុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​៤​រូប នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ពេល​ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ​ចុះ​ថ្លែងអំណរគុណ​អ្នកគាំទ្រ​។

មេ​បក្ស​ប្រឆាំង​បាន​ថ្លែង​ទៅ​កាន់​អ្នកចូលរួម​ថា​៖ «​បើ​មេឃុំ​មិន​បម្រើ​ពលរដ្ឋ​ទេ សូម​បងប្អូន​ជួយ​ប្រាប់​មក​ខ្ញុំ​ៗ​នឹង​ដូរ​ចេញ​មិនមែន​ប្តូរ​តែ​គេ យើង​ក៍​ត្រូវ​ប្តូរ​ដែរ​»​។ លោក​កឹ​ម សុខា​បាន​លើក​ឡើង​ថា «​សូមអ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជួយ​មើល​មេឃុំ​ទាំងនោះ​ផង និង​កុំ​ទារ​លុយ​៥០​ម៉ឺន (​ដុល្លារ​) ពី​ពួក​គាត់ ករណី​នេះ​លុះត្រា​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ (​បោះ​ឆ្នោតជាតិ​២០១៨) បាន​ទម្លាក់​លុយ​ជាតិ​នេះ ដើម្បី​អភិវឌ្ឍ​ឃុំ​សង្កាត់​»​។

លោក សេង លី​ន មេឃុំ​ថ្មី​នៅ​សង្កាត់​លេខ​៤ បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​សូម​គោរព​តាម​គោលការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ដាច់ខាត​។ “​មេឃុំ​យើង​ត្រូវ​តែ​ស្អាតស្អំ ស៊ី​ញ៉េ​មិន​យក​លុយ​ទេ”»​។

លោក​កឹ​ម សុខា បាន​បញ្ជាក់​ថា​៖ «​បើ​មេឃុំ ចៅសង្កាត់​ណា​មិន​ស្តាប់​ទេ ឬ​ប្រព្រឹត្ត​ខុស ខ្ញុំ​ត្រូវ​តែ​ប្តូរ មិនមែន​ដូរ​អី​តែ​គេ​។ គណបក្ស​នឹង​ត្រូវ​បណ្តុះបណ្តាល​បន្ថែម​ទៀត​»​។ ចំពោះ​គោលការណ៍​៥​ចំណុច​ពេល​ណា​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​ប្រទេស​លុយ​៥០​ម៉ឺន​ដុល្លារ នឹង​ត្រូវ​ជូន​ដល់​គ្រប់​ឃុំ​សង្កាត់​។ លោក​ប្រធាន​គណបក្សប្រឆាំង​បាន​សំដែង​ក្តី​សង្ឃឹមថា នៅ​ពេល​ណា​គណ​បក្សប្រឆាំង​ជាប់​ឆ្នោត​បាន​ដឹកនាំ​ប្រទេស​ពេល​នោះ​សន្តិភាព​និង​អភិវឌ្ឍ​នឹង​មាន​ជា​រៀង​រហូត​សម្រាប់​ប្រជាជន​កម្ពុជា​និង​ប្រទេស​ជាតិ​។

សូម​រម្លឹក​ថា លោក ឈាង​វ៉ុ​ន អ្នកនាំពាក្យ​ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​រដ្ឋសភា​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ថា វា​មិន​អាច​ទៅ​រួច​ទេ ដែល​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​លុយ​៥០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឃុំ​-​សង្កាត់​ដែល​ជា​គោលនយោបាយ​របស់​បក្ស​ប្រឆាំង​ទេ បើ​ធ្វើ​អ​ញ្ចឹ​ង​មាន​តែ «​មាន​តែ​ជាន់​.​ក​រាស្ត្រ​»​។