ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​តែ​គេ​ភ្លេច​…​រត់គេច​ជិត​3​ឆ្នាំ​ត្រលប់​មក​វិញ​ជាប់​ខ្នោះ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​បាន​ធ្វើការ​ចាប់ខ្លួន​បុរស​ម្នាក់​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​បាន​ធ្វើការ​ចាប់ខ្លួន​បុរស​ម្នាក់​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​កណ្តោល ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ដែល​ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកណ្ដាល ដោយ​បាន​ចោទប្រកាន់​ពី​បទ បើក​កន្លែង​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ ហើយ​មុន​នឹង​ចាប់ខ្លួន​បាន​បុរស​នោះ​បាន​ព្យាយាម​គេចខ្លួន​រយៈពេល​ជិត​៣​ឆ្នាំ​មក​ហើយ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​នោះ​ឈ្មោះ ផង់ ច​ន្ថា អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជា​សន្តិសុខ មាន​ទីលំនៅ​ភូមិ​ខាងលើ ត្រូវ​បាន​កម្លាំង​ឃាត់ខ្លួន​តាម​ដីកា​លេខ​៥៥៨ ដ​.​ក​.​ប​.​ច​.​ខ ចុះ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៤ របស់​លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្ដាល ដែល​បាន​ចោទប្រកាន់​ពី​បទ​បើក​កន្លែង​ស៊ីសង និង​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រាវជ្រាវ និង​រក​ឃើញ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មិ​នា ឆ្នាំ​២០១៤ នៅ​នឹង​ផ្ទះ​របស់​បុរស​នោះ​ផ្ទាល់​តែ​ម្ដង ស្ថិត​នៅ​ក្នុងភូមិ​កណ្តោល ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បុរស​ខាងលើ​បាន​បើក​សង្វៀន​ជល់​មាន់​ដែល​មួយ​ថ្ងៃ​ៗ​មាន​មនុស្ស​ចូល​ទៅ​លេង​យ៉ាងច្រើន​កុះករ​មិន​បាន​ខ្លាចញញើត​ច្បាប់ និង​នរណា​ឡើយ តែ​ក្រោយមក​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ធ្វើការ​ស្រាវជ្រាវ​ដឹង​ក៏​បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន ប៉ុន្តែ​ខណៈនោះ​ចាប់​បាន​តែ​មាន់​មួយ​ចំនួន​ប៉ុណ្ណោះ ចំណែក​បុរស​ម្ចាស់​ទីតាំង​ល្បែង​ម្នាក់​នេះ​បាន​រត់គេច​ខ្លួន​ហើយដោយ​សារ​តែ​បាន​ស្គាល់​ពី​អត្តសញ្ញាណ​អស់ហើយ​នោះ​កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល​តែ​ម្ដង ៕