ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Cristiano Ronaldo នឹង​ឡើង​តុលាការ​បកស្រាយ​ពី​បញ្ហា​គេចពន្ធ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​លំដាប់​ខ្ពស់ Cristiano Ronaldo នឹង​ឡើង​តុលាការ

តាម​ប្រភព​ព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​លំដាប់​ខ្ពស់ Cristiano Ronaldo នឹង​ឡើង​តុលាការ​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ខាង​មុខ​នេះ​ដើម្បី​ចេញ​មុខ​បកស្រាយ​ពី​បញ្ហា​គេចពន្ធ​មិន​បង់ប្រាក់​ចំណូល​ជាមួយនឹង​អាជ្ញាធរ​ប្រទេស​អេ​ស្ប៉ា​ញ ។ នេះ​គឺជា​អ្វី​ដែល​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​កន្លង​មក​ថ្មី​ៗ​នេះ ។ 

ខាង​អាជ្ញាធរ​អេ​ស្ប៉ា​ញ​បាន​មាន​ប្រសាសន៍​ថា Cristiano Ronaldo បាន​គេច​មិន​បង់ពន្ធ​ប្រាក់​ចំណូល​របស់​ខ្លួន​ចូល​រដ្ឋ​ចាប់តាំងពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៤ ។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា ដោយសារ​តែ​រឿង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ពន្ធ​ប្រាក់​ចំណូល កីឡាករ​ល្បី​រូប​នេះ​បង្ហើប​ប្រាប់​ថា ខ្លួន​ចង់​ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ​ហើយនឹង​មិន​មក​ជាន់​លើ​ទឹកដី​នេះ​ឡើយ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ Ronaldo ក៏​ចង់​ចេញពី​ក្រុម​របស់​ខ្លួន​ផង​ដែរ ដោយ​លើក​ហេតុផល​មក​ថា ក្រុម​របស់​ខ្លួន​ហាក់បីដូចជា​មិន​ជួយ​ខ្លួន​សោះ​ពេល​ជួប​បញ្ហា​នេះ ៕