ចំណាយពេល៥ឆ្នាំ ដើម្បីទៅជួបមិត្តហ្វេសប៊ុក
អង់គ្លេស ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា ស្ត្រីម្នាក់បានចំណាយពេល៥ឆ្នាំ ដើម្បីធ្វើដំណើរជុំវិញពិភពលោកទៅជួបជាមួយនឹងមិត្តក្នុងហ្វេសប៊ុកដោយផ្ទាល់ទាំង៦២៦នាក់។

Tanja Hollander បានចាប់ផ្តើមគម្រោងរបស់នាងដែលមានឈ្មោះថា «តើអ្នកប្រាកដជាមិត្តរបស់ខ្ញុំដែរឬទេ0x017d7» តាំងពីឆ្នាំ២០១០។ នាងបានធ្វើដំណើរទៅគ្រប់ទិសទី ដើម្បីទៅជួបនឹងមិត្តហ្វេសប៊ុកទាំង៦២៦នាក់របស់នាង។ ជារៀងរាល់ខែ នាងតែងតែចំណាយពេល២សប្តាហ៍ក្នុងការធ្វើដំណើរទៅជួបមិត្តហ្វេសប៊ុករបស់នាង។
ដំណើរនៃការសម្រេចគម្រោងរបស់នាង ត្រូវបានបញ្ចប់រួចរាល់នៅឆ្នាំ២០១៦ ដោយនាងបានធ្វើដំណើរទៅកាន់១២ប្រទេស ៤៣រដ្ឋនៅអាមេរិក និងទៅលេងផ្ទះរបស់មិត្តហ្វេសប៊ុកចំនួនច្រើនជាង៤០០ផ្ទះ។ អ្វីដែលសំខាន់នោះ គឺនាងបានរកឃើញចម្លើយឆ្លើយទៅនឹងឈ្មោះគម្រោងរបស់នាងហើយ។
នាងបានប្រាប់ថា៖ «ការរាប់អានមិត្តតាមបណ្តាញសង្គម គឺស្រដៀងទៅនឹងមិត្តខាងក្រៅដែរ។ ព្រោះថា ពេលខ្លះមិត្តខាងក្រៅដែលឃើញគ្នារាល់ថ្ងៃមិនប្រាកដថា ស្និទ្ធិស្នាលជាងមិត្តក្នុងហ្វេសប៊ុកទេ។ វាជាវិធីមួយផ្សេងទៀត ក្នុងការទាក់ទងគ្នា»៕
ចែករំលែកព័តមាននេះ