ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ព្យុ​ង​យ៉ាង​ត្រៀម​ផ្អាក​សាកល្បង​នុយក្លេអ៊ែរ តែ​មាន​លក្ខខណ្ឌ

6 ឆ្នាំ មុន

ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ប្រចាំ​ប្រទេស​ឥណ្ឌា លោក KYE CHUN YONG ថ្លែង​កាលពី​ថ្ងៃ​ទី​២១ មិថុនា ថា កូរ៉េ​ខាងជើង​ពុំ​បដិសេធ​ឡើយ ការ​ផ្អាក​សាកល្បង​នុយក្លេអ៊ែរ និង​បា.ញ់​សាក​គ្រាប់​មី​ស៊ី​ល​ទាំងឡាយ ប្រសិនបើ

ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ប្រចាំ​ប្រទេស​ឥណ្ឌា លោក KYE CHUN YONG ថ្លែង​កាលពី​ថ្ងៃ​ទី​២១ មិថុនា ថា កូរ៉េ​ខាងជើង​ពុំ​បដិសេធ​ឡើយ ការ​ផ្អាក​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់​សាក​គ្រាប់​មី​ស៊ី​ល​ទាំងឡាយ ប្រសិនបើ​សហរដ្ឋ​អា​មេ​រិ​ក​បោះបង់​ចោល​បណ្តា​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នានា ។

ខណៈ​ដែល​ក្រុង​វ៉ា​ស៊ី​ន​តោន​មានការ​ព្រួយបារម្ភ​ខ្លាំង​បំផុត​ចំពោះ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង ក្រុង​ព្យុ​ង​យ៉ាង​យល់​ថា មាន​លទ្ធភាព​ផ្អាក​ការ​សាកល្បង​នានា​របស់​ខ្លួន ។

យោង​តាម​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​រូប​នេះ​ថា ប្រទេស​របស់​លោក​ត្រៀម​ប្រកាស​ពី​ការ​ផ្អាក​សាកល្បង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ទាំងឡាយ ប្រសិនបើ​សហរដ្ឋ​អា​េ​ម​រិ​ក​បោះបង់​ចោល​បណ្តា​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ទាំងឡាយ ។ លោក​គូសបញ្ជាក់​ថា យើង​អាច​ផ្អាក​ការ​សាកល្បង​នុយក្លេអ៊ែរ និង​ផ្អាក​ការ​បាញ់​សាក​បណ្តា​មី​ស៊ី​ល​ទាល់តែ​មាន​លក្ខខណ្ឌ​មួយ​ចំនួន ។

ប្រសិនបើ​សហរដ្ឋ​អា​េ​ម​រិ​ក​បញ្ឈប់​ទាំងស្រុង​បណ្តា​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ជា​បណ្តោះអាសន្ន ឬ​ជា​អចិន្ត្រៃយ៍​នោះ​យើង​ក៏​ផ្អាក​បណ្តោះអាសន្ន​ដែរ ។ យើង​អាច​ធ្វើការ​ចរចា​គ្នា​លើ​រឿង​ផ្អាក​សាកល្បង​គ្រឿង​សព្វាវុធ ។

យោង​តាម​អ្នកការទូត​កូរ៉េ​ខាងជើង​រូប​នេះ​ថា ក្រុង​ព្យុ​ង​យ៉ាង​ត្រៀមខ្លួន​ចរចា​ជាមួយ​ក្រុង​វ៉ា​ស៊ី​ន​តោន​គ្រប់ពេល ក៏​ប៉ុន្តែ​ពុំ​មាន​លក្ខខណ្ឌ​ជា​មុន ៕