ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ប្រជាជន​ពិភពលោក​នឹង​ឡើង​ដល់​កម្រិត​ណា​ក្នុង​ឆ្នាំ​2050?

6 ឆ្នាំ មុន

ក្នុង​របាយការណ៍​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​២១ មិថុនា អ​.​ស​.​ប ធ្វើការ​ប៉ាន់​ប្រមាណ​ថា ប្រជាជន​ពិភព លោក​នឹង​ឡើង​ដល់​៩,៨​ពាន់​លាន​នាក់​ក្នុង​ឆ្នាំ​២០៥០ ។ របាយការណ៍​នេះ​ក៏​វាយតម្លៃ​ផង​ដែរ​ថា

ក្នុង​របាយការណ៍​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​២១ មិថុនា អ​.​ស​.​ប ធ្វើការ​ប៉ាន់​ប្រមាណ​ថា ប្រជាជន​ពិភព លោក​នឹង​ឡើង​ដល់​៩,៨​ពាន់​លាន​នាក់​ក្នុង​ឆ្នាំ​២០៥០ ។ របាយការណ៍​នេះ​ក៏​វាយតម្លៃ​ផង​ដែរ​ថា ប្រទេស​ឥណ្ឌា​ក្នុង​ពេល​ឆាប់​ៗ​នឹង​ក្លាយជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​នៃ​ពិភពលោក​គឺ​វ៉ា​ដាច់​ចិន ។

យោង​តាម​ការ​វាយតម្លៃ​របស់​នាយកដ្ឋាន​កិច្ចការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​របស់ អ​.​ស​.​ប ថា បច្ចុប្បន្ន​មាន​ប្រជាជន​៧,៦​ពាន់​លាន​នាក់ ភព​ផែនដី​យើង​នឹង​មាន​ប្រជាជន​កើន​ដល់​៨,៦​ពាន់​លាន​នាក់ ក្នុង​ឆ្នាំ​២០៣០ ហើយ​ឡើង​ដល់​៩,៨​ពាន់​លាន​នាក់​ក្នុង​ឆ្នាំ​២០៥០ ព្រមទាំង​ដល់​១១,២​ពាន់​លាន​នាក់ ក្នុង​ឆ្នាំ​២១០០ ។ ឥណ្ឌា​ត្រូវ​ក្លាយជា​រដ្ឋ​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​នៃ​ពិភពលោក​យ៉ាង​យូរ​៧​ឆ្នាំ​ទៀត ដែល​នឹង​វ៉ា​ដាច់​ចិន ។ ប្រទេស​នី​ហ្សេ​រី​យ៉ា​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​នៅ​ទ្វីបអាហ្វ្រិក​នោះ​មាន​កំណើន​ប្រជាសាស្ត្រ​លឿន​បំផុត ហើយ​ចំនួន​ប្រជាជន​ប្រទេស​នេះ​នឹង​កើន​លើស​ចំនួន​ប្រជាជន​សហរដ្ឋអាមេរិក ក្លាយជា​ប្រទេស​ទី​៣ មាន​ប្រជាជន​ច្រើន​លើ​ពិភពលោក​រហូត​ដល់​ឆ្នាំ​២០៥០ ។

ចំនួន​មនុស្ស​ចាស់​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំទៅ​នឹង​កើន​ទ្វេ​ដង​ក្នុង​ដំណាក់កាល​នេះ ។ យោង​តាម​របាយការណ៍​ចំនួន​មនុស្ស​ចាស់​ត្រូវ​កើន​ពី​៩៦២​លាន​នាក់​ក្នុង​ឆ្នាំ​២០១៧ ដល់​ប្រមាណ​ជា​២,១​ពាន់​លាន​នាក់ ក្នុង​ឆ្នាំ​២០៥០ និង​ដល់​៣,១​ពាន់​លាន​នាក់ ក្នុង​ឆ្នាំ​២១០០ ៕