ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bayern Munich ជះ​លុយ​78​ម៉ឺន​ដុល្លារ​ទិញ​កីឡាករ​កូរ៉េ​មិនទាន់​គ្រប់​អាយុ​ម្នាក់

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Football Tribe បាន​ឲ្យ​ដឹង​ថា ក្រុម Bayern ត្រៀម​នឹង​ទិញ​កីឡាករ​ជនជាតិ​កូរ៉េ​វ័យ​១៧​ឆ្នាំ​ម្នាក់​ក្នុង​តម្លៃ​៧៨​ម៉ឺន​ដុល្លារ

តាម​ប្រភព​ព័ត៌មាន Football Tribe បាន​ឲ្យ​ដឹង​ថា ក្រុម Bayern ត្រៀម​នឹង​ទិញ​កីឡាករ​ជនជាតិ​កូរ៉េ​វ័យ​១៧​ឆ្នាំ​ម្នាក់​ក្នុង​តម្លៃ​៧៨​ម៉ឺន​ដុល្លារ ហើយ​ផ្តល់​ប្រាក់ខែ​២២​ម៉ឺន​ដុល្លា​ក្នុង​មួយ​ខែ ។ ទោះបីជា​មាន​លុយ​ក្នុង​ការ​ទិញ​កីឡាករ Jung ក៏​ដោយ ក៏ Jung មិន​ទាន់​អាច​ទៅ​កាន់ Bundeslinga ភ្លាម​ៗ​បាន​ដែរ​ដោយសារ​តែ​អាយុ​មិន​ទាន់​គ្រប់​១៨​ឆ្នាំ​ដែល​ជា​អាយុ​ពេញ​សិទ្ធិ​ក្នុង​ការ​លេង FIFA ។ ទាល់តែ​ខែមករា​ឆ្នាំ​ក្រោយ​ទើប​គេ​អាចម​កបាន ។ 

ខាង​ក្រុម Bayern Munich បាន​ប្រាប់​ថា ពួក​គេ​បាន​រំពៃមើល​កីឡាករ​វ័យក្មេង​ម្នាក់​នេះ​យូរហើយ តាំងពី​នៅ​ក្រុម Incheoun United មក​ម្ល៉េះ ។ សមត្ថភាព​របស់ Jung គឺ​ពិតជា​មិនធម្មតា​ឡើយ ដោយ​អាច​រកបាន​គ្រាប់​បាល់​៧​គ្រាប់​ក្នុង​ការ​ប្រកួត​៧​ដង​ក្នុង​ការ​ប្រកួត K-League ។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល Jung ចូល​ក្នុង​ក្រុម Bayern នា​ពេល​ខាង​មុខ​គេ​នឹង​ក្លាយទៅជា​កីឡាករ​កូរ៉េ​ខាងត្បូង​ទី​២​ដែល​ទៅ​លេង​នៅ Bundesliga ក្រោយ​កីឡាករ Son Heung-Min ៕