ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​ភ្ញៀវ​ទេស​ចរ​កើន​ឡើង​នៅ​ច្រក​ទ្វារ​ប៉ោយ​ប៉ែត

13 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ភ្ញៀវ​ទេស​ចរ​បរ​ទេស​ ពិសេស​ភ្ញៀវ​ថៃ​​កើន​ឡើង​ បន្ទាប់​ពី​ប្រទេស​ទាំង​២​បាន​លើក​លែង​ទិដ្ឋា​ការ​​រួច​មក។ ​តាម​ការ​កត់​សំគាល់ នៅ​ថ្ងៃ​ទី​៣១ ធ្នូ ចំនួន​ភ្ញៀវ​ថៃ​មាន​រហូត​ដល់​ទៅ​១.៥៩២​នាក់ឯណោះ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ដើម្បី​ទៅ​ទស្សនា​​ប្រាសាទ​អង្គរ​វត្ត ក៏​ដូច​ជា​រមណីយ​ដ្ឋាន​ផ្សេង​​ៗ​ទូទាំង​ប្រទេស​កម្ពុជា ហើយ​ខ្លះ​ចូល​លេង​កាស៊ីណូ​ផង​ដែរ។ ទោះ​បី​ស្ថាន​ការណ៍​ព្រំ​ដែន​ខាង​លិច​ខេត្ត​បន្ទាយ​មាន​ជ័យ

ក្រុង​ប៉ោយ​ប៉ែត ៖ ភ្ញៀវ​ទេស​ចរ​បរ​ទេស​ ពិសេស​ភ្ញៀវ​ថៃ​​កើន​ឡើង​ បន្ទាប់​ពី​ប្រទេស​ទាំង​២​បាន​លើក​លែង​ទិដ្ឋា​ការ​​រួច​មក។ ​តាម​ការ​កត់​សំគាល់ នៅ​ថ្ងៃ​ទី​៣១ ធ្នូ ចំនួន​ភ្ញៀវ​ថៃ​មាន​រហូត​ដល់​ទៅ​១.៥៩២​នាក់ឯណោះ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ដើម្បី​ទៅ​ទស្សនា​​ប្រាសាទ​អង្គរ​វត្ត ក៏​ដូច​ជា​រមណីយ​ដ្ឋាន​ផ្សេង​​ៗ​ទូទាំង​ប្រទេស​កម្ពុជា ហើយ​ខ្លះ​ចូល​លេង​កាស៊ីណូ​ផង​ដែរ។ ទោះ​បី​ស្ថាន​ការណ៍​ព្រំ​ដែន​ខាង​លិច​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​ស្រះ​កែវ​ថៃ មាន​ភាព​តាន​តឹង​ក្រោយ​ពី​ក្រុម​ជ្រុល​និយម​អាវ​លឿង​សៀម​ចំនួន​៧​នាក់​​លួច​ចូល​មក​កម្ពុជា​ដោយ​ខុស​ច្បាប់​ក្នុង​ចេតនា​អាក្រក់​បង្ក​​អរិ​ភាព​ ហើយ​ត្រូវ​​កម្លាំង​ជួរ​មុខ​កម្ពុជា​​ចាប់​ខ្លួន​ក៏​ដោយ ក៏​មិន​ប៉ះ​ពាល់​ចំពោះ​ការ​ចេញ​ចូល​​ស្រប​ច្បាប់​រវាង​ប្រទេស​ទាំង​២​ដែរ។ ស្រប​ពេល​ដែល​ចំនួន​ភ្ញៀវ​ទេស​ចរ​បរ​ទេស​មាន​ការ​កើន​ឡើង​នេះ គេ​ឃើញ​​​រថយន្ត​របស់​ក្រុម​ហ៊ុន​នីមួយ​ៗ​បាន​ចូល​មក​ក្រុង​ប៉ោយ​ប៉ែត​យ៉ាង​ច្រើន​ដើម្បី​រង់ចាំ​ដឹក​ភ្ញៀវ​ ហើយ​ទន្ទឹម​នោះ​សមត្ថ​កិច្ច​​​​ក៏​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​​ការ​ពារ​សុវត្ថិ​ភាព​ជូន​ភ្ញៀវ​ទេស​ចរ​​ផង​ដែរ។ ​នៅ​តាម​ដង​ផ្លូវ​​ក្បែរ​បរិ​វេណ​កាស៊ីណូ​គេ​ឃើញ​មាន​រថយន្ត​ចត​​ត្រៀប​ត្រា និង​មាន​ចត​តាម​ដង​ផ្លូវ​ជាតិ​មុខ​វត្ត​បាលិ​លេយ្យ​​ថែម​ទៀត​ផង។

លោក​វរសេនីយ៍​ត្រី ព្រុំ ចាន់ឌី ប្រធាន​អង្គ​ភាព​ប៉ូលិស​ទេស​ចរ​ក្រសួង​​ប្រចាំ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​បាន​​​ប្រាប់​ថា ​ភ្ញៀវ​ទេស​ចរ​ដែល​ចូល​មក​នេះ​ភាគ​ច្រើន​គឺ​ភ្ញៀវ​ថៃ​ដែល​មាន​ក្រុម​ហ៊ុន​នាំ​ចូល​ចំនួន​២៩ ក្នុង​​នោះ​ ​ក្រុម​ហ៊ុន​​ថៃ​​មាន​១៤​ក្រុម​ហ៊ុន។ លោក​គឹម សម្បត្តិ មន្ត្រី​ការិយា​ល័យ​ផ្តល់​ព័ត៌​មាន​ទេស​ចរ​ច្រក​ទ្វារ​ប៉ោយ​ប៉ែត​​​បាន​ប្រាប់​​​ឱ្យ​ដឹង​ដែរ​ថា ភ្ញៀវ​ថៃ​មាន​​កំណើន​ជាង​គេ ហើយ​ពេល​​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​សួរ​ថា ​ខណៈ​ស្ថាន​ការណ៍​នយោ​បាយ​ព្រំ​ដែន​​ខាង​លិច​មាន​ភាព​តាន​តឹង តើ​ចំនួន​​ភ្ញៀវ​ថៃ​ដែល​គ្រោង​ចូល​មក​កម្ពុជា​មាន​ការ​លុប​ចោល​​ខ្លះ​​ដែរ​ឬ​ទេ? លោក​គឹម សម្បត្តិ មន្ត្រី​ផ្តល់​ព័ត៌​មាន​ទេស​ចរ​ច្រក​ទ្វារ​​បញ្ជាក់​ថា ​មិន​​​មាន​ភ្ញៀវ​​លុប​ចោល​ការ​ធ្វើ​ដំណើរ​ទេ គឺ​មាន​ចំនួន​ដូច​ដើម​តាម​ទិន្ន​ន័យ​ដែល​ទទួល​បាន។ ចំពោះ​ចំនួន​ភ្ញៀវ​ថៃ​មាន​ប៉ុន្មាន​ពិត​ប្រាកដ ក្រុម​មន្ត្រី​ប្រាប់​ថា ពុំ​ទាន់​បាន​បូក​សរុប​ទេ ហើយ​ថា​ភ្ញៀវ​១.៥៩២​នាក់​នេះ គឺ​គិត​តែ​ភ្ញៀវ​កញ្ចប់​​ប៉ុណ្ណោះ មិន​គិត​ពី​ភ្ញៀវ​រាយ ឬ​ភ្ញៀវ​មក​លេង​កាស៊ីណូ​​ទេ៕