ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅឃ្វាលក្របី ត្រូវរន្ទះបា.ញ់ប្រហារជីវិតម្នាក់ និងម្នាក់ទៀតរងរបួស

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសស្រាល ដោយសារ​បាតុភូត​ធម្មជាតិ​រន្ទះបា.ញ់ ខណៈ​ពេល​កំពុង​ជ្រក​ភ្លៀង​ក្នុង​ខ្ទម​ស្រែ កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៥​និង​១៥​នាទី​រសៀល នៅ​ចំណុច​បឹង​រនាម​ក្រោម ស្ថិត​ក្នុងភូមិ​ទួល​គូ ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសស្រាល ដោយសារ​បាតុភូត​ធម្មជាតិ​រន្ទះបាញ់ ខណៈ​ពេល​កំពុង​ជ្រក​ភ្លៀង​ក្នុង​ខ្ទម​ស្រែ កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៥​និង​១៥​នាទី​រសៀល នៅ​ចំណុច​បឹង​រនាម​ក្រោម ស្ថិត​ក្នុងភូមិ​ទួល​គូ ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។

លោក​វរសេនីយ៍ត្រី លីវ សេង​ហ៊ី​ម អធិការ​នគរបាល​ស្រុក​កណ្តៀង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​រន្ទះបាញ់​ស្លាប់​នោះ មានឈ្មោះ នួន ពុត​លី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ពី​មុន​ជា​កសិករ រស់នៅ​ភូមិ​ត្រាំ​ពែរ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន បច្ចុប្បន្ន​មក​រស់នៅ​ភូមិ​គៀន ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង ។ លោក​អធិការ​បន្ត​ថា មុន​ពេល​កើតហេតុ បុរស​ទាំង​២​នាក់​នោះ បាន​ប្រាប់​ក្រុម​គ្រួសារ​ថា ទៅ​ឃ្វាលក្របី នៅ​ចំណុច​កើតហេតុ​ខាងលើ ។ ពេល​កំពុង​តែ​ដើរ​មើល​ក្របី​នោះ ស្រាប់តែ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​ដោយ​ផ្គរ​រន្ទះ​ព្រាក​ៗ គួរ​ឲ្យ​ភ័យ​ខ្លាច ។ ឃើញ​ដូច្នេះ ពួក​គេ​ទាំង​ពីរ​នាក់ ក៏​ដាក់​ក្របី​ចោល​ឲ្យ​ដើរ​ស៊ី​ស្មៅ​នៅ​វាលស្រែ ហើយ​ក៏​ទៅ​ជ្រក​ភ្លៀង​ក្នុង​ខ្ទម​ស្រែ​ក្បែរ​នោះ ។ ខណៈ​ពេល​កំពុង​ជ្រក​ភ្លៀង​នោះ ស្រាប់តែ​រន្ទះ​កំណាច​បាន​បាញ់​ផាំង ឡើង​កក្រើក​ដី បណ្ដាល​ឲ្យ​បុរស​ទាំង​ពីរ​នាក់​ដួល​សន្លប់​ក្នុង​ខ្ទម ហើយ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ឯ​ម្នាក់​ទៀត​គ្រាន់តែ​រង​របួល​ស្រាល​ប៉ុណ្ណោះ ។

ជន​រង​គ្រោះ ដែល​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ពី​ពិនិត្យ​រួច​មក សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​អ្នក​រង​របួស​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព​ឃុំ ៕