ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំពាក់​លុយ​ប្រជាពលរដ្ឋ​មិន​សង​…​បែកធ្លាយ​លាក់​ទុក​អាវុធ​ប្រើប្រាស់​ខុសច្បាប់​​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ព្រោះតែ​ជំពាក់​លុយ​ប្រជាពលរដ្ឋ​មិន​សង​អាង​ខ្លួន​មាន​អាវុធ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្តឹង​ទៅ​កាន់​ស​ត្ថ​កិច្ច​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ព្រោះតែ​ជំពាក់​លុយ​ប្រជាពលរដ្ឋ​មិន​សង​អាង​ខ្លួន​មាន​អាវុធ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្តឹង​ទៅ​កាន់​ស​ត្ថ​កិច្ច​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ​ចុះ​ធ្វើការ​ដកហូត និង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នា​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧​នេះ ។ 

លោក​ឧត្តមសេនីយ៍ត្រី​សិទ្ធ ឡោះ ស្នងការ​រង ទទួល​បន្ទុក​ផែន​នគរបាល​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​លាក់​ទុក​អាវុធ​ប្រើប្រាស់​ខុសច្បាប់​ឈ្មោះ ស៊ុម យ៉ុ​ង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​អូរ​កាច់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។ ក្រោយ​ពី​ទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ជា​១០​នាក់​បាន​ប្តឹង​ថា ឈ្មោះ ស៊ុម យ៉ុ​ង បាន​ជំពាក់​លុយ​ពួក​គាត់​មិន​ព្រម​សង​ម្នាក់​ៗ​ជិត​១០​ឆ្នាំ  និង​មាន​លាក់​ទុក​អាវុធ​ប្រើប្រាស់​ក្នុងផ្ទះ ។ នៅ​វេលា​ម៉ោង​៥​និង​១៨​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧  កម្លាំង​នគរបាល​យើង​បាន​ចុះ​ដល់​ផ្ទះ​ជនសង្ស័យ​នៅ​ភូមិ​អូរ​កាច់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ និង​ធ្វើ​ចាប់​ឃាត់​ដកហូត​អាវុធ​បាន​ចំនួន​២​ដើម ធុន AK ១​ដើម​និង​ធុន CKC ១​ដើម គ្រាប់​ចំនួន​៣៧​គ្រាប់ បង់​ចំនួន​២ បន្ទាប់​ពី​ធ្វើការ​សាកសួរ និង​ស្រាវជ្រាវ​រួម​ទាំង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វា​តា​មីន​គ្រាប់​ចំនួន​៥​គ្រាប់ បន្ទាប់​មក​សមត្ថកិច្ច​បាន​ឈាន​ដល់​ការ​ដកហូត​អាវុធ​១​ដើម​ទៀត​ធុន AK47 និង​គ្រាប់​ចំនួន​៥​គ្រាប់ បង់​ចំនួន​១ ដែល​ជនសង្ស័យ​បាន​យក​ទៅ​លាក់​ទុក​នៅផ្ទះ​ឈ្មោះ​ឡៃ ភេទ​ប្រុស នៅ​ភូមិ​ជាមួយ​គ្នា​រីឯ​ម្ចាស់ផ្ទះ​បាន​រត់គេច​ខ្លួន​បាត់ ។

លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ស៊ុម យ៉ុ​ង បាន​សារភាព​ថា កាលពីមុន​ពេល​ជា​ទាហាន តែ​ឥឡូវ​ឈប់​ហើយ​អាវុធ​មួយ​ចំនួន​គេ​បាន​ប្រគល់​ជូន​សមត្ថកិច្ច​ចំពោះ​អាវុធ​ចំនួន​៣​ដើម​នេះ​គេ​ទុក​ក្នុង​គោលបំណង​ដើម្បី​ការពារ​ភូមិ មិន​បាន​ទុក​សម្រាប់​យក​ទៅ​គម្រាម ឬ​ប្លន់​នោះ​ទេ ។ លោក​ឧត្តមសេនីយ៍ទោ បាន​បញ្ជាក់​ថា ដើម្បី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ការ​លាក់​ទុក​អាវុធ​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ បើ​ទោះ​គេ​មិន​បាន​យក​អាវុធ​ទៅ​ធ្វើ​សកម្មភាព​អ្វី​ក៏​ដោយ ព្រោះ​មិន​មាន​ប័ណ្ណ​ប្រើប្រាស់​អាវុធ និង​មាន​ថ្នាំ​ញៀន​ដែល​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​នៅ​នឹង​ផ្ទះ ។ បច្ចុប្បន្ន​សង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ៕