ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតសង្ឃ​​​​​ ពិតជា​ទទួល​ស្គាល់កំហុស​​​​មែន…

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ​យោងតាម​ប្រភពពី​​សមត្ថកិច្ច​ខេត្ត​បាន​ឱ្យ​កោះសន្តិភាព​ដឹង​​​ថា ពាក់ព័ន្ធករណីអតីត​ភិក្ខុសង្ឃនាម ហន សុ​ផា​ន្នី ដែល​ជា​​សមាជិក​​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម​ប្រចាំ​ខេត្តបាត់ដំបង ​​ជាប់ពាក់ព័ន្ធ​ពីបទ​បាន​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​

ខេត្តបាត់ដំបង ៖ ​យោងតាម​ប្រភពពី​​សមត្ថកិច្ច​ខេត្ត​បាន​ឱ្យ​កោះសន្តិភាព​ដឹង​​​ថា ពាក់ព័ន្ធករណីអតីត​ភិក្ខុសង្ឃនាម ហន សុ​ផា​ន្នី ដែល​ជា​​សមាជិក​​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម​ប្រចាំ​ខេត្តបាត់ដំបង ​​ជាប់ពាក់ព័ន្ធ​ពីបទ​បាន​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា និង​កាន់​កាប់​រក្សា​ទុក​អាវុធ​ដោយ​ខុសច្បាប់​ ហើយ​ត្រូវ​​បាន​​​ចាប់​​ផ្សឹក​​នោះ​ គឺអតីត​​សង្ឃអង្គ​នេះ គាត់​​ពិត​ជា​បាន​ទទួល​ស្គាល់​​​កំហុស​របស់ខ្លួន​មែន ក្រោយ​ពេល​​សួរនាំ​ដោយចៅក្រម​ស៊ើបសួរ កាលពីព្រឹក​ថ្ងៃទី​២២ មិថុនា នេះ ។ ​​

​​​តាម​ចម្លើយ​​សារភាពគាត់​ទទួល​ស្គាល់​​ថា លោក​ពិតបាន​​កាន់​​កាំ​ភ្លើងនេះប្រាកដមែន​ តែជាកាំភ្លើងជ័រទេ​ ព្រម​ទាំងកាន់ដាវ​និងកាំ​បិត​​ ដូច​ដែល​បាន​បង្ហោះ​តាម​ប្រព័ន្ធ​សង្គមហ្វេស​ប៊ុក កាលពីខែ​មេសាកន្លងមកនោះ ។ ​អតីតសង្ឃដែលត្រូវបាន​ចាប់​ផ្សឹក​នោះបាន​​បញ្ជាក់​ទៀតថា ​​​កាំ​​ភ្លើង​ដែល​គាត់​​កាន់​​បាញ់​នោះ គឺមិន​មែន​​ជាកម្មសិទ្ធិ​របស់គាត់​​​ទេ ដោយគាត់​​បានប្រគល់ទៅ​ឱ្យ​ម្ចាស់​ដើម​វិញ ​​ក្រោយ​ពេល​​​កាន់​កាំភ្លើង​ថតរួច ។ ទោះបីជាយ៉ាងណា សមត្ថកិច្ច​នៅតែ​មិន​ទាន់​​ទទួលស្គាល់​ថា ​កាំភ្លើង​​នោះជាកាំភ្លើងជ័រ​ផង​ដែរ ​ខណៈ​ដែលកំពុង​ធ្វើការ​ស្រាវជ្រាវ​បន្ត ​។

គួរ​បញ្ជាក់ថា ពាក់ព័ន្ធ​អតីត​ភិក្ខុសង្ឃ​នាម ហន សុ​ផា​ន្នី ជា​សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម​ប្រចាំ​ខេត្តបាត់​ដំបង ដែល​នាំ​ខ្លួន​មក​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​សាកសួរ​ពី​បទ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា និង​កាន់កាប់​រក្សា​ទុក​អាវុធ​ដោយ​ខុសច្បាប់​នោះ គិត​នៅ​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២២ មិថុនា នេះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​ជា​បណ្តោះ​អាសន្ន​ហើយ ។

ក្រោយ​ពី​ការ​ប្រកាស​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន អតីត​សង្ឃ​អង្គ​នេះ គេ​ឃើញ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​បញ្ចូល​ទៅ​ក្នុង​រថយន្ត ដើម្បី​​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត ខណៈ​ដែល​មាន​ព្រះសង្ឃ​ជា​ច្រើន បាន​និមន្ត​ឈរ​យ៉ាង​ព្រោងព្រាត នៅ​សាលាដំបូង​ខេត្ត​នោះ​ផង​ដែរ ។ បើ​ទោះបីជា​មានភាព​តានតឹង​នៅ​មុខ​សាលាដំបូង​យ៉ាងណា​ក្តី ដែល​សុំ​ឱ្យ​មានការ​ដោះ​លែង​សង្ឃ​អង្គ​នោះ ពី​សំណាក់​មន្ត្រី​សង្ឃ​នានា គឺ​ពុំ​មាន​បាតុភាព​ហិង្សា​ណាមួយ​កើតឡើង​ឡើយ ។