ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របួច​.​ក​កំពូល​ឆបោក​យក​ម៉ូតូ​ហើយ​បោក​ម្ចាស់​ប្រាប់​លេខ​កូដ​ធនាគារ​ដក​បាន​1500​ដុល្លារ

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆបោក​យក​ម៉ូតូ​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ហើយ​បោក​យក​ប្រាក់​ម្ចាស់​ម៉ូតូ​ពី​ក្នុង​ធនាគារ​បាន​១.៥០០​ដុល្លារ​ទៀត ។ សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង​បានឱ្យ​ដឹង​នូវ​ដំណើររឿង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៧ មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ វ៉ា​ន់ ឆាន​ន្ទ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្ដាត ឃុំ​មេទឹក​ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​ហៅ​ម៉ូតូឌុប របស់​ឈ្មោះ ញ៉េ​ប ឡេ​ង ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្ដូង​ជ័យ ឃុំ​គ្រោះ ស្រុក​រលាប្អៀរ ពី​ចំណុច​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ជិៈ​ទៅ​ដល់​ចំណុច​មួយ​នៅ​ម្តុំ​មុខ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ។ នៅ​តាម​ផ្លូវ​ជនសង្ស័យ​បាន​និយាយ​ថា រូបគេ​ជា​ឈ្មួញ​រក​ទិញ​ដី​ធ្វើ​ផ្ទះសំណាក់ ធ្វើ​សណ្ឋាគារ និង​បាន​អួត​ថា បងប្អូន​គេ​សុទ្ធតែ​អ្នកមាន និង​ធ្វើ​ធំ ។ លុះ​មក​ដល់​ចំណុច​មុខ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​ពី​ជន​រង​គ្រោះ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ បាត់ដំបង 1T-7836  ដោយ​ប្រាប់​ថា ទៅ​ឌុ​ប​ប្អូនស្រី​មក​ជួយ​មើល​ដី​មួយ​ភ្លែត ហើយ​ក៏​ជិះ​យក​ម៉ូតូ​ជន​រង​គ្រោះ​គេចខ្លួន​បាត់​ទៅ​ដោយនៅ​ក្រោម​កែបម៉ូតូ​ជន​រង​គ្រោះ​មាន​កាត​ATM និង​សៀវភៅ​របស់​ធនាគារ​មួយ​ផង ។

សមត្ថកិច្ច​បាន​បន្ត​ថា លុះ​ថ្ងៃ​ទី​១៨ ខែមិថុនា ជនសង្ស័យ​បាន​ទូរស័ព្ទ​មក​ផ្ទះ​ស្ត្រី​ម្នាក់​ដែល​នៅ​ម្តុំ​ផ្ទះ​ជន​រង​គ្រោះ​ដោយ​ប្រាប់​ថា ប្រពន្ធ​គេ​(​ជនសង្ស័យ​)​បាន​ទទួល​ប​ញ្ជាំ​ម៉ូតូ​មួយ​គ្រឿង​ថ្លៃ​៥០០​ដុល្លារ​ចង់​ជួប​ម្ចាស់​ម៉ូតូ​តាម​រយៈ​ទូរ​ស័​ទ្ទ ដោយ​មិន​ចង់ឱ្យ​ដឹង​ឮ​ដល់​សមត្ថ​កិ​ច​ប៉ូលិស​ឡើយ ។ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ដដែល​ស្រាប់តែ​មាន​លេខ​ទូរស័ព្ទ​លេខ​ផ្សេង​ទៀត​បាន​ទូរ​ស័​ទ្ទ​ចូល​ទៅ​លេខ​ម្ចាស់​ម៉ូតូ ដោយ​ប្រាប់​ថា រូបគេ​ជា​បុគ្គលិក​ធនាគារ​ដោយ​បាន​ប្រាប់​ម្ចាស់​ម៉ូតូ​ថា ពូ​បាន​បាត់​កាត ATM ចឹ​ង​ពូ​ត្រូវ​ប្រញាប់​បិទ​លេខ​កុង​ធានា​គារ​ជា​បន្ទាន់​ហេតុនេះ​សូម​ពូ​ប្រាប់​លេខ​កូដ​កាត ATM នោះ​មក ។ ម្ចាស់​ម៉ូតូ​ហេតុតែ​មិន​យល់​ក៏​ប្រាប់​លេខ​កូដ​សំងាត់​ទៅ​ភាគី​ម្ខាង​នោះ ហើយ​ត្រួ​វ​គេ​ដក​យក​ប្រាក់​អស់​១.៥០០​ដុល្លារ​ទៅ​បាត់ ។ តាម​ពិត​អ្នក​ដែល​តាំងខ្លួន​ជា​បុគ្គលិក​ធានា​គារ និង​ជនសង្ស័យ​ឈ្មោះ វ៉ា​ន់ ឆាន​ន្ទ ជា​មនុស្ស​តែ​មួយ ។

សមត្ថកិច្ច​បាន​បន្ត​ថា ក្រោយ​ពី​ដឹង​ថា ជន​រង​គ្រោះ​បាន​ចាញ់បោក​ជន​ឆបោក​អស់ទាំង​ម៉ូតូ​អស់ទាំង​ប្រាក់​ក្នុង​ធនាគារ​១.៥០០​ដុល្លារ​ទៀត ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​ហើយ​ដឹង​ថា ជនសង្ស័យ​មាន​ដៃគូ​ស្នេហា​ម្នាក់​នៅ​ក្រុង​កំពង់ឆ្នាំង ទើប​រៀប​អន្ទាក់​ដើម្បី​ឱ្យ​ជនសង្ស័យ ត្រឡប់​មក​វិញ​ហើយ​ចាប់ខ្លួន​នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែ មិថុនា ឆ្នាំ​២០១៧ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ វ៉ា​ន់ ឆាន​ន្ទ បាន​សារភាព​ថា ក្រោយ​ពេល​បោក​បាន​ម៉ូតូ​ហើយ​រូបគេ​បាន​យក​ម៉ូតូ​ទៅ​ដាក់បញ្ចាំ​នៅ​រាជធានី​ភ្នំពេញ​បាន​ប្រាក់​៥០០​ដុល្លារ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​បា​វិត​ចូល​កាស៊ីណូ​លេងល្បែង​ចាញ់​អស់ ។ លុះ​ថ្ងៃ​ទី​១៨ ខែមិថុនា បោក​ម្ចាស់​ម៉ូតូ​យក​លេខ​សម្ងាត់​បាន​ទៅ​ដក​ប្រាក់​ពី​ធនាគារ​បាន​១.៥០០​ដុល្លារ​ដោយ​ដក​ប្រាក់​ចំនួន​២​ដង​យក​ទៅ​លេងល្បែង​នៅ​កាស៊ីណូ​ចាញ់​អស់ លុះ​ល្ងាច​ថ្ងៃ​ទី​២១ ខែមិថុនា សង្សារ​ទូរស័ព្ទ​ឱ្យមក​ជួប​នៅ​កំពង់ឆ្នាំង​វិញ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​តែ​ម្តង ៕