ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​អាវុធ​១​ដើម​នៅ​ក្នុង​ទឹកស្ទឹង

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ម្នាក់ រស់នៅ​ស្រុក​ស្រីស្នំ បាន​ទៅ​ដាក់​ទ្រូ នៅ​តាម​មាត់​ស្ទឹង ចំនួន​៣​ថ្ងៃ​ទើប​ទៅ​លើក​ម្តង ខណៈ​ពេល​នោះ ប្រទះ​ឃើញ​កាំភ្លើង​មួយ​ដើម នៅ​ក្នុង​ទឹកស្ទឹង ប្រភេទ​ម៉ាក រ៉ា​ម​បូ នៅ​ពី​ខាងជើង​ទំនប់​ស្ទឹង​ស្រែង ចម្ងាយ​ប្រហែល​៧០០​ម៉ែត្រ ជាប់មាត់​ស្ទឹង ក្នុង​ទឹកដី​ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ កាលពី​
​វេលា​ម៉ោង​១៨​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ 
​រួច​បាន​រាយការណ៍​ទៅ​ឱ្យ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្លែង​ស្ពាន មក​ទទួលយក​ទៅ​រក្សា​ទុក ។

លោក​វរសេនីយ៍ទោ អ៊ុ​ន ស្រស់ អធិការ​ស្រុក​ស្រីស្នំ បាន​ប្រាប់​តាម​ទូរស័ព្ទ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ នេះ​ថា មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ពេក ពួន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ចំការ​ចេក ឃុំ​ស្លែង​ស្ពាន បានឃើញ​អាវុធ​១​ដើម​ប្រភេទ រ៉ា​ម​បូ នៅ​ខាងជើង​ទំនប់​ស្ទឹង​ស្រែង ចម្ងាយ​៧០០​ម៉ែត្រ ជាប់មាត់​ស្ទឹង ក្នុង​ទឹកដី​ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ។ លោក​បាន​បញ្ជាក់​ថា 
​ក្រោយ​ពី​បាន​ទទួល​ព័​ត៍​មាន កម្លាំង​យើង​បាន​ចុះ​ទៅ​យក​ដោយ​សង្កេត​ឃើញ​ថា អាវុធ​នេះ​ដូច​មាន​ម្ចាស់​ថែរក្សា​ប្រើប្រាស់​ជា​ប្រចាំ ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ពលរដ្ឋ​ដែល​ប្រទះ​ឃើញ​កាំភ្លើង​មួយ​ដើម​នោះ គឺ​ពួក​គាត់​បាន​ទៅ​ដាក់​ទ្រូ ម្តង​រយៈពេល​៣​ថ្ងៃ ទើប​គាត់​ទៅ​លើក​ម្តង ប៉ុន្តែ​មិនឃើញ រហូត​ដល់​ទៅ​លើក​ថ្ងៃ​ទី​៣ ទើប​ប្រទះ​ឃើញ​នៅ​មុខមាត់​ទ្រូ​របស់​គាត់ រួច​យក​មក​ប្រគល់​ឱ្យ​មន្ត្រី​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន​របស់​យើង​ភ្លាម​ៗ​ផង​ដែរ ។

បច្ចុប្បន្ន អាវុធ​១​ដើម​ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្លែង​ស្ពាន យក​មក​រក្សា​ទុក​នៅ​កន្លែង រួចរាល់​ហើយ ព្រមទាំង​អរគុណ​ដល់​ពលរដ្ឋ ដែល​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​មូលដ្ឋាន​បាន​ល្អ ៕