ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែលុយ១០ដុល្លារ បង្ខំចិត្តធ្វើចោរ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវតី​ជា​សិស្ស នៃ​វិទ្យាល័យ ជា​ស៊ី​ម សាមគ្គី ម្នាក់ ត្រូវ​បាន​ក្រុម​អាជីវករ​លក់ដូរ សម្លៀក​បំពាក់ នៅ​ក្នុង​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ធ្វើការ​ឃាត់ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ ក្រោយ​ធ្វើ​សកម្មភាព​ចូល​ទៅ​លួច​យក​ខោអាវ​១​ឈុត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​ក្នុង​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

យុវតី​ខាងលើ សមត្ថកិច្ច​សុំ​មិន​បញ្ចេញ​ឈ្មោះ អាយុ​១៧ ជា​សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ ជា​ស៊ី​ម សាមគ្គី ។ តាម​ចម្លើយ​ឆ្លើយ​សារភាព​របស់​រូប​នាង​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល មិត្តភក្តិ​របស់​នាង បាន​ពឹង​នាង​ឲ្យ​ជួយ​ទិញ​ខោ​ខៅ​ប៉ូ​យ​១ ដោយ​ឲ្យ​លុយ​នាង​ចំនួន​១០​ដុល្លារ​ទៅ​ទិញ ហើយ​សល់​បន្តិចបន្តួច​ទុក​ចាយ​ចុះ ប៉ុន្តែ​នាង​បាន​ជ្រុះ​បាត់​លុយ​នោះ មិនដឹង​ថា​បាត់​នៅ​ទីណា ។ ដោយ​ភ័យ​ខ្លាច មិន​មាន​ខោ​សង​មិត្តភក្តិ​វិញ នាង​ក៏​សម្រេចចិត្ត​ចូល​មក​ក្នុង​ផ្សារ​ស្ទឹង​មាន​ជ័យ​តែ​ម្នាក់ ហើយ​ធ្វើ​សកម្មភាព​លួច​យក​ខោ​ខៅ​ប៉ូ​យ និង​អាវ ១​ឈុត ដែល​គេ​ភ្ជួរ​ដាក់​លក់ ដាក់​ចូល​ក្នុង​កាបូប​ខ្លួន ប៉ុន្តែ​សំណាងអាក្រក់​ត្រូវ​ក្រុម​អាជីវករ​ផ្សារ​ប្រទះ​ឃើញ ក៏​នាំ​គ្នា​ចាប់​ឃាត់ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច​តែ​ម្តង ។ ស្ត្រី​ជា​ម្ចាស់​សម្លៀក​បំពាក់ បាន​បញ្ជាក់​ថា ក្នុង​១​ខែ​ៗ គាត់​បាន​បាត់​សម្លៀក​បំពាក់​ជា​រឿយ​ៗ ប៉ុន្តែ​តាម​ចាប់ចោរ​មិន​ដែល​បាន​សោះ ព្រោះ​អ្នក​ទាំងនោះ លួច​ហើយ​រត់គេច​លឿន​ណាស់ ។ ហើយ​ក្នុង​តម្លៃ​ខោអាវ​នីមួយ​ៗ សុទ្ធតែ​មាន​តម្លៃ​ចាប់ពី ១០​ដុល្លារ​ឡើង​ទៅ ។

យ៉ាងណាមិញ ជុំវិញ​ករណី​លួច​នេះ ស្ត្រី​ជា​ម្ចាស់​សម្លៀក​បំពាក់ ពុំ​បាន​ដាក់​ពាក្យបណ្តឹង​ក្មេង​ស្រី​ខាងលើ​ឡើយ ដោយ​គ្រាន់តែ​សំណូមពរ​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​អប់រំ​ណែនាំ​នាង ហើយ​ទំនាក់ទំនង​ទៅ​អាណាព្យាបាល​ឲ្យ​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ទ​ង្វើ​បែប​នេះ​ជា​លើក​ទី​២ បើ​ពុំ​ដូច្នោះ នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ៕