ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់សប្តិ​2​យប់​ថា«​ឱ្យទៅ​ជួយ​យក​ចេញពី​ភក់​ផង​បាក​នៅ​ណាស់​»​ស្រាប់តែ​ព្រឹក​ឡើង​…

6 ឆ្នាំ មុន

ខេត្តតាកែវ ៖ បើ​តាម​ការ​រៀបរាប់​របស់​អ្នកស្រី​ឈ្មោះ ជា ភឿន អាយុ​៣៨​ឆ្នាំ បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​នឹង​គាត់​បានឃើញ​រូបសំណាក់​១​អង្គ

ខេត្តតាកែវ ៖ បើ​តាម​ការ​រៀបរាប់​របស់​អ្នកស្រី​ឈ្មោះ ជា ភឿន អាយុ​៣៨​ឆ្នាំ បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​នឹង​គាត់​បានឃើញ​រូបសំណាក់​១​អង្គ គឺ​គាត់​បាន​យល់សប្តិ​ឃើញ​២​យប់​មក​ហើយ គាត់​បន្ត​ទៀត​ថា​នៅ​ក្នុង​យល់សប្តិ​នោះ​គឺ​គាត់​បានឃើញ​រូប​ស្រី​ម្នាក់​តែងតែ​មក​ហៅ​គាត់​ថា «​ឲ្យ​ទៅ​ជួយ​យក​គាត់​ចេញពី​ក្នុង​ភក់​ផង គាត់​ពី​បាក​ទ្រាំ​ណាស់​» ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុងភូមិ​អ្នកតា​ត្បាល់ ឃុំ​គោក​ពោធិ៍ ស្រុក​បូ​រី​ជលសារ ខេត្តតាកែវ ។ 

ស្ត្រី​ដដែល​បាន​បន្ត​ទៀត​ថា លុះដល់​ព្រឹក​ឡើង​វេលា​ម៉ោង​៩​និង​៣០ ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ គាត់​បាន​ដើរទៅ​ក្រោយ​ផ្ទះ​ក៏​ស្រាប់តែ​ឃើញ​ដៃ​ម្ខាង និង​ខ្លួន​កប់​នៅ​លើ​គំនរ​ដី​ដែល​ចាក់​នៅ​ក្រោយ​ផ្ទះ រួច​គាត់​ក៏​បាន​លើកយក​មក​ផ្ទះ​លាង​សម្អាត និង​អុជ​ធូប​សុំ​សេចក្តីសុខ​សប្បាយ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ដល់​អ្នកស្រុក​នាំ​គ្នា​មក​អុជ​ធូប និង​អាជ្ញាធរ រួម​ទាំង​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ ។

តាម​ការ​សន្និដ្ឋាន​របស់​មន្ត្រី​ជំនាញ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រូបសំណាក់​ខាងលើ​នេះ​បើ​តាម​ការ​ពិនិត្យ​គឺ​មាន​ទម្រង់​ជា​រូប មេទ័ព ដែល​មាន​ប្រវត្តិ​មុន​សម័យ​អង្គរ ហើយ​រូបសំណាក់​នេះ​មានកំ​ពស់​៧​តឹក និង​ទម្ងន់​២៧​គីឡូក្រាម ហើយ​រូបសំណាក់​កំពុង​តម្កល់​ទុក​នៅផ្ទះ​ស្ត្រី​ខាងលើ​ដោយ​មានកំ​លាំង​សមត្ថកិច្ច​ការពារ​រង​ចាំ​ខាង​មន្ទីរ​ចុះ​មក​ធ្វើការ​ពិនិត្យ​ម្តងទៀត ៕