ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​ដូចបាន​ឃើញ​ខ្មោច​រត់​ប្រសាច​ពេញ​ស្រែ

6 ឆ្នាំ មុន

ខេត្តកំពត ៖ នៅ​រសៀល​ថ្ងៃ​ទី ២១ ខែមិថុនា ឆ្នាំ ២០១៧ ​បន្ទាប់​ពី​កំលាំង​អន្តរា​គម​របស់​ស្នងការ​ខេត្ត​បាន​ចុះ​បង្ក្រាប​សំបុក ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀ.ន​

ខេត្តកំពត ៖ នៅ​រសៀល​ថ្ងៃ​ទី ២១ ខែមិថុនា ឆ្នាំ ២០១៧ ​បន្ទាប់​ពី​កំលាំង​អន្តរា​គម​របស់​ស្នងការ​ខេត្ត​បាន​ចុះ​បង្ក្រាប​សំបុក ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​កន្លែង​ទៀត​ដែល​ក្រុម​ជនល្មើស​កំពុង​ប្រមូលផ្តុំ​គ្នា​សេព និង​ចែកចាយ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ម៉ាក់​ប្រាង្គ ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត ។ 

លោក​វរសេនីយទោ លក ញ៉ា​វ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដឹង​ថា​កំលាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​សំបុក​លាក់ខ្លួន​របស់​ពួក​គេ​ពេល​នោះ​ក្រុម​ជនល្មើស​ទាំងនោះ​បាន​រត់​បែកខ្ញែក​គ្នា​រត់​កាត់​ស្រែ​បឹង ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​កំលាំង​អន្តរាគមន៍​ដេញចាប់​ឲ្យ​ខាង​តែ​បាន​ដើម្បី​នាំ​មក​សាកសួរ ស្រាវជ្រាវ​រក​ខ្សែរយៈ និង​មេ​ក្លោ​ង​ដែល​នៅ​ពីក្រោយ ។ លោក​បាន​បន្ត​ថា បន្ទាប់​ពី​បែក​សំបុក​នា​ពេល​នោះ​យើង​បាន​ឃាត់ខ្លួន​ជនល្មើស​ខាងលើ​ចំនួន ៥​នាក់ និង​រឹបអូស​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​៥​កញ្ចប់​តូច​ដែល​ក្រោយ​ពី​ពួក​គេ​ចែកចាយ​ទុក​សំរាប់​សេព ។ 

ជនសង្ស័យ​ទាំង​៥​នាក់​នោះ​មាន ទី​១-​ឈ្មោះ អ៊ុ​ន កៃ​យ៉ូ​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ទី​២-​ឈ្មោះ វ៉ា​ន់ ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​កន្លែង​កើតហេតុ​ខាងលើ​, ទី​៣-​ឈ្មោះ​ង៉ែត ស៊ុប​នី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​, ទី​៤-​ឈ្មោះ អ៊ុ​ង សុះ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​ទី​៥-​ឈ្មោះ ហុង រតនា ភេទ ប្រុស អាយុ​២៦​ឆ្នាំ អ្នក​ទាំង​បី​រស់នៅ​ភូមិ​នៅ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ។ បច្ចុប្បន្ន​ជន​ស​ង្ស័ យ​ទាំង​៥​នាក់​រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​អនុវត្ត​ទៅ​តាម​នីតិវិធី​តាម​ផ្លូវច្បាប់ ៕