ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត… សង្ឃកាន់កាំភ្លើង ក្រៀក​ចូលឡាន​​ទៅ​កាន់ពន្ធនាគារ នៅ​​​​មុននេះ

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា ពាក់ព័ន្ធ​អតីត​ភិក្ខុសង្ឃ​នាម ហន សុ​ផា​ន្នី ជា​សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម​ប្រចាំ​ខេត្តបាត់ដំបង ដែល​នាំ​ខ្លួន​មក​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​សាកសួរ​ពី​បទ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា ពាក់ព័ន្ធ​អតីត​ភិក្ខុសង្ឃ​នាម ហន សុ​ផា​ន្នី ជា​សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម​ប្រចាំ​ខេត្តបាត់ដំបង ដែល​នាំ​ខ្លួន​មក​សាលាដំបូង​ខេត្តបាត់ដំបង​ ដើម្បី​សាកសួរ​ពី​បទ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា និង​កាន់កាប់​រក្សា​ទុក​អាវុធ​ដោយ​ខុសច្បាប់​នោះ គិត​នៅ​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២២ មិថុនា នេះ ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរសម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ហើយ ដោយត្រូវចោទពីបទ «កាន់កាប់អាវុធដោយ​គ្មាន​ការ​អនុញ្ញាត និងញុះញង់ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» ។

ប្រភព​ឱ្យ​ដឹង​ថា ក្រោយ​ពី​ការ​ប្រកាស​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន អតីត​សង្ឃ​អង្គ​នេះ គេ​ឃើញ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​បញ្ចូល​ទៅ​ក្នុង​រថយន្ត ដើម្បី​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត ខណៈ​ដែល​មាន​ព្រះសង្ឃ​ជា​ច្រើន បាន​និមន្ត​ឈរ​យ៉ាង​ព្រោងព្រាត នៅ​សាលាដំបូង​ខេត្ត​នោះ​ផង​ដែរ ។ បើ​ទោះបីជា​មានភាព​តានតឹង​នៅ​មុខ​សាលាដំបូង​យ៉ាងណា​ក្តី ដែល​សុំ​ឱ្យ​មានការ​ដោះ​លែង​សង្ឃ​អង្គ​នោះ ពី​សំណាក់​មន្ត្រី​សង្ឃ​នានា គឺ​ពុំ​មាន​បាតុភាព​ហិង្សា​ណាមួយ​កើតឡើង​ឡើយ ។

គួរ​បញ្ជាក់​ថា នា​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា នេះ​ថា សមត្ថកិច្ច​បាន​បញ្ជូន​អតីត​ភិក្ខុសង្ឃ​នាម ហន​សុ​ផា​ន្នី សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម​ប្រចាំ​ខេត្តបាត់ដំបង ទៅ​ដល់​តុលាការខេត្ត ដើម្បី​ប្រគល់​ឱ្យ​អយ្យការ​សួរនាំ​តាម​នីតិវិធី ពាក់ព័ន្ធ​នឹង​បណ្ដឹង​ព្រហ្មទណ្ឌ​ពី​បទ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា និង​កាន់កាប់​រក្សា​ទុក​អាវុធ​ដោយ​ខុសច្បាប់ ។

គួរ​បញ្ជាក់​ថា អតីត​សង្ឃ​អង្គ​នេះ ត្រូវ​បាន​កម្លាំង​ស្នងការ​ខេត្ត នាំ​ខ្លួន​តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​២១ មិថុនា ស្ថិត​នៅ​ក្នុង​វត្ត​ដំរី​.​ស ក្នុង​ក្រុង​បាត់ដំបង ដែល​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ក្រោយ​ពី​នាំ​ខ្លួន​ដល់​ស្នង​ការ​ខេត្ត នៅ​រសៀល​ថ្ងៃ​ដដែល​នោះ សង្ឃ​អង្គ​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​មន្ត្រី​ធម្មការ​ផ្សឹក​ភ្លាម​ៗ​ដែរ ដើម្បី​ឱ្យ​សមត្ថ​កិ​ច្ច្ចាត់ការ​តាម​នីតិវិធី​។ ជាមួយ​គ្នា​នេះ គេ​ឃើញ​មន្ត្រី​សង្ឃ​ជា​ច្រើន​អង្គ​បាន​និមន្ត​ទៅ​កាន់​ស្នងការ​ខេត្ត ដែល​មាន​វត្តមាន​ព្រះ​តេជគុណ ប៊ុត ប៊ុ​ន​ទិញ ផង​ដែរ ប៉ុន្តែ​ត្រូវ​បាន​ឆ្មាំទ្វារ​នៅ​ច្រកចូល​ស្នងការ​ខេត្ត មិន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ខាងក្នុង​ឡើយ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ដដែល​នេះ គេ​បានឃើញ​វត្តមាន​មន្ត្រី​សង្ឃ​នានា បាន​និមន្ត​មក​ប្រមូលផ្តុំ​ឈរ​នៅ​មុខ​សាលាដំបូង​ខេត្ត ដើម្បី​តវ៉ា និង​បាន​ចោទប្រកាន់​ទៅ​សមត្ថកិច្ច​វិញ​ថា បាន​ធ្វើ​ខុស​ពី​នីតិវិធី​ច្បាប់​ទៅ​លើ​ព្រះសង្ឃ ។ ក្នុង​នោះ រួម​មាន​ទាំង​ព្រះ​តេជ​គុណ ប៊ុត ប៊ុ​ន​ទិញ កំពុង​តែ​ស្វះស្វែង​អន្តរាគមន៍ ស្នើ​ឱ្យ​អាជ្ញាធរ​ដោះ​លែង​អតីត​សង្ឃ ហន សុ​ផា​ន្នី នេះ ។