ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិន សុ​ដា​លី​ស ​​ទទួលជោគជ័យក្នុងវិថី​ជីវិត​​ថ្មី​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មានការសម្គាល់ថា ភាពយន្ត​ភាគ​រឿង​ «​មន្ដ​ស្នេហ៍​លេខា​» ​​ដាក់បញ្ចាំងនៅកញ្ចក់ទូរទស្សន៍នោះ ត្រូវ​គេ​​ចាត់​​ទុក​ថា ​តារា​ស្រី​នាង​​ភិន សុ​ដា​លី​ស ដែល​បាន​​តំណែង​ជា​តួឯក​នៅ​ក្នុង​រឿង​នោះ ហាក់​មាន​ទឹកមាត់​លេប​​យ៉ាង​ខ្លាំង ដោយសារ​តែ​ភាពយន្ត​នោះ ចាប់​តាំងពី​ដាក់​ផ្សា​យមក ​គឺ​មានការ​គាំទ្រច្រើន ​។

​ការគិតបែបនេះ ដោយសារ​តែ​ភាពយន្ត​នោះ ​ចាប់តាំងពី​ដាក់​ផ្សា​យមក​គឺ​មានការ​គាំទ្រ ​។ ហើយ​អ្នក​និយម​ទស្សនា​ភាគ​យន្ត​ខ្មែរ​ភាគច្រើន​បាន​កោតសរសើរ​ចំពោះ​សាច់​រឿង​មួយ​នេះ ដោយ​បាន​ឱ្យ​​មេដៃ​ថា ​តួឯក​ស្រី នាង​ភិន សុ​ដា​លី​ស ដែល​បាន​តំណែង​នៅ​ក្នុង​រឿង​នេះ​ សម្ដែង​ឡូយ និង​គួរ​​ឱ្យ​គ្រឺ​តថែមទៀតផង ​។

​ភាគច្រើន​និយាយ​ថា​ រឿង​នេះ​ បាន​ប្រទាក់ក្រឡា និង​ល្អមើល ដែល​ជួយ​​ឱ្យ ​ភិន សុ​ដា​លី​ស មាន​ទឹកមាត់​លេប ក្រោយ​ពេល​តារា​ស្រី​រូប​នេះ ​ត្រលប់​មក​សម្ដែង​ជា​ថ្មី​ ​បន្ទាប់ពីនាង​​សម្រាលកូន​ ។ នៅ​ក្នុង​រឿង​នេះ ​ដ្បិតថា​ដា​លី​ស ​មើលទៅ​មាន​រូបរាង​ធាត់​បែក​សាច់​បន្តិច​មែន ប៉ុន្តែ​ស្ទីល​សម្ដែង និង​សាច់​រឿង​បាន​ជួយ​ឱុ្យ​​នាង​ត្រូវ​បាន​មហាជន​ពេញចិត្ត​ ដោយ​​ម្នាក់​ៗ​បាន​ទាំង​អះអាង​ថា​រឿង​នេះ​នាង​លេង​បាន​ល្អ មិន​ណ​យ​ជាង​កាលដែល​នាង​នៅ​ក្រមុំ​មិន​ទាន់​បែក​សាច់​នោះ​ផង​។

​នេះ​ជា​ចាត់​ទុក​ថា ​ជា​រឿង​ភាគ​មួយ​ថ្មី​ដែល​ជួយ​អោយ​នាង​ទទួល​បានការ​ចាប់អារម្មណ៍ បន្ទាប់​ពី​រឿង​មានកូន​អត់​ប្ដី​របស់​នាង​ ក៏​ជួយ​អោយ​ទទួល​បានការ​អាណិត និង​ស្រឡាញ់​ពី​សំណាក់​អ្នកគាំទ្រ​ច្រើន​មក​ហើយ​នោះ​។