ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយជីវិតនាងក្រមុំ… គ្រោះដោយ​សារ​ខ្លួន​ឯង​

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នារី​ក្រមុំ​ម្នាក់​ត្រូវ​ស្លា.ប់​យ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​នាង​ជិះ​ម៉ូតូ ស្រាប់តែ​ដួល​បោក​ក្បាល កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២១ មិថុនា ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​សំរោង ឃុំ​ស្នឹង ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នារី​ក្រមុំ​ម្នាក់​ត្រូវ​ស្លាប់​យ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​នាង​ជិះ​ម៉ូតូ ស្រាប់តែ​ដួល​បោក​ក្បាល កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២១ មិថុនា ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​សំរោង ឃុំ​ស្នឹង ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។

នារី​រង​គ្រោះ​ឈ្មោះ​ណុ​ញ ពៅ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ជី​សាង ឃុំ​ត្រែង​ស្រុក​រតន​:​មណ្ឌល ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ពាក់​ស្លាក​លេខ​បាត់ដំបង 1V-8323 ។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ថា នារី​រង​គ្រោះ គឺ​មិន​បាន​ពាក់មួក​សុវត្ថិភាព​ទេ ធ្វើ​ដំណើរ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​ត្បូង ទៅ​ជើង ។​លុះ​ជិះ​មក​ដល់​ចំណុច​កើតហេតុ មិនដឹង​មូលហេតុ​យ៉ាងម៉េច​បែរជា​ដួល​ម៉ូតូ​បោក​ក្បាល​ពេញទំហឹង​បោក​ស្លាប់​តែ​ម្ដង​។

ក្រោយ​​កើតហេតុ មាន​មន្ត្រី​ចរាចរណ៍ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ ដោយ​បាន​ប្រគល់​ម៉ូតូ និង​សាកសព​នារី​រង​គ្រោះ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។