ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់តែចូលទិញគ្រឿងស្រវឹង ចោរលួចម៉ូតូបានយ៉ាងសុវត្ថិភាព

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​ទៅ​ទិញ​ស្រា​ផឹក អត់​បាន​ដក​កូនសោ​ចេញពី​ម៉ូតូ ភ្លេចខ្លួន​មួយ​ភ្លែត ជនសង្ស័យ​លួច​យក​ម៉ូតូ​ទៅ​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ ទុល​មុខ​នឹង​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល ផ្លូវ​ព្រះ​មុនី​វង្ស កែង​ផ្លូវ​៣១០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​មិន​ឲ្យ​ដឹង​ឈ្មោះ​នោះ​ទេ  ហើយ​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​យក​ម៉ាក ​Honda Dream ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ មិន​ប្រាប់​ស្លាក​លេខ ។ តាម​សម្តី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គេ​មាន​គ្នា​ពីរ​នាក់ បាន​ចេញពីផ្ទះ​នៅ​ម្តុំ​បឹង​ត្របែក ខណ្ឌចំការមន គោលបំណង​ទៅ​ទិញ​ស្រា​យក​ទៅ​ផឹក​បន្ត​ទៀត ខណៈ​ពេល​ជិះ​ម៉ូតូ​ទៅ​ដល់​កន្លែង​លក់​ស្រា​ខាងលើ ពួក​គេ​ទាំង​ពីរ​នាក់​បាន​ចុះ​ពី​ម៉ូតូ ចូល​ទៅ​ទិញ​ស្រា  ដោយ​មិន​បាន​ដក​កូនសោ​ចេញពី​ម៉ូតូ​នោះ​ទេ គ្រាន់តែ​ពួក​គេ​ភ្លេចខ្លួន​មួយ​ភ្លែត ក្រឡេក​មក​មើល​ម៉ូតូ​របស់​ខ្លួន​វិញ ស្រាប់តែ​អត់​ឃើញ​ម៉ូតូ​របស់​ខ្លួន ទើប​មានការ​ឆោឡោ​ឡើង​ថា​បាត់​ម៉ូតូ ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ បុរស​ទាំង​ពីរ​នាក់​ត្រូវ​សមត្ថកិច្ច​ដឹក​តាម​ម៉ូតូ​យក​ទៅ​សាកសួរ និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​៣ ៕