ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តបុកគ្នា តែចម្លែក…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​២​គ្រឿង​បុក​គ្នា​នៅ​ផ្លូវបំបែក​ជា​បួន បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​ទាំង​សងខាង មិន​បណ្តាល​ឲ្យ​មាន​គ្រោះ​ដល់​អ្នកបើកបរ​ទេ ខណៈ​ពេល​ដែល​អ្នកបើកបរ​កំពុង​តែ​ចរចា​គ្នា ស្រាប់តែ​លេចមុខ​លោក​មេ​ប៉ុស្តិ៍​បឹង​កេងកង​២ មិនដឹង​ថា​មក​ពី​ផឹកស៊ី​នៅ​កន្លែង​ណា​ទេ ក្នុង​ស្ថានភាព​ស្រវឹង​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ដល់​បាន​ទាញ​ទូរស័ព្ទ​ដើរ​ថត​គេឯង​ពាសពេញ​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២១០៧ ទល់មុខ​នឹង​មួយ​កន្លែង ផ្លូវ​១១៣​កែង និង​ផ្លូវ​២៧៨ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ រថយន្ត​តាក់ស៊ី​ម៉ែត្រ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ២AA-៣៥៤៣ បាន​បើក​ដឹក​ភ្ញៀវ​ស្រី​ម្នាក់ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​១១៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវបំបែក​ជា​បួន ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក កាម​រី ពណ៌​ស  ពាក់​ស្លាក​លេខ ភ្នំពេញ ២W-៦៣៤៩ ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧៨ ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន និង​ស្រវឹង​ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ចំ​ថ្ពាល់​មុខ​ចំហៀង​ខាងស្ដាំ បណ្តាល​ឲ្យ​រថយន្ត​តាក់ស៊ី រង​កា​ខូចខាត​ក្រពឹត​ថ្ពាល់​មុខ​ចំហៀង​ខាងស្ដាំ តែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​អ្នក​ជិះ​ក្នុង​រថយន្ត​នោះ​ទេ ។ ភ្លាម​ៗ​នោះ ភ្ញៀវ​ដែល​ជិះ​ក្នុង​រថយន្ត​បាន​ចុះ​ពីលើ​រថយន្ត​លើ​ជិះ​រថយន្ត​មួយ​គ្រឿង​ទៀត បន្ត​ទៅ​មុខ​បន្ត​ទៀត​បាត់ ។ ដោយឡែក​រថយន្ត​ម៉ាក កាម​រី វិញ រង​កា​ខូចខាត ក្រពឹត​ថ្ពាល់​ចំហៀង​ខាងឆ្វេង តែ​មិន​មាន​គ្រោះថ្នាក់​អ្នកបើកបរ​ដូច​គ្នា ។ ភ្លាម​ៗ​នោះ ភាគី​ទាំង​សងខាង​បាន​ចរចារ​គ្នា​មិន​ត្រូវ​នោះ​ទេ ក៏​ឲ្យ​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​មក​ធ្វើ​វាស់វែង ស្រាប់តែ​ឃើញ​លោក​មេ​ប៉ុស្តិ៍​បឹង​កេងកង​២ មិនដឹង​ថា​មក​ពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ដល់ ក្នុង​ស្ថានភាព​ស្រវឹង​ជោក បាន​យក​ទូរស័ព្ទ​ដើរ​ថត​អ្នក​ចោមរោម​មើល ថត​ប្រជាពលរដ្ឋ និង​អ្នក​សារព័ត៌មាន​ទៀត ធ្វើ​ឲ្យ​អ្នក​ឃើញ​ហេតុការណ៍​ហួសចិត្ត​គ្រប់​គ្នា​នឹង​ទ​ង្វើ​របស់​លោក​មេ​ប៉ុស្តិ៍ ខាងលើ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​សមត្ថកិច្ច​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕