ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួល​អ្នក​មើល​ថែ​កូន ព្រោះ​រវល់ តែ​ម្នាក់​ៗ​នៅ​មិន​បាន​យូរ

6 ឆ្នាំ មុន

សារព័ត៌មាន​«Childcare.co.vk»​របស់​អង់គ្លេស​ផ្សាយ​ថា ប្តី​ប្រពន្ធ​មួយគូ​នៅ​ភូមិតូច​មួយ​ជាប់​ព្រំដែន​ស្កុ​តលែ​ន បាន​ប្រកាស​ជួល​អ្នក​ថែទាំ​កូន​២​នាក់ អាយុ​៥​ឆ្នាំ និង​៧​ឆ្នាំ ដោយ​ផ្តល់​ប្រាក់​ឈ្នួល​៦៣.០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ រួម​ទាំង

សារព័ត៌មាន​«Childcare.co.vk»​របស់​អង់គ្លេស​ផ្សាយ​ថា ប្តី​ប្រពន្ធ​មួយគូ​នៅ​ភូមិតូច​មួយ​ជាប់​ព្រំដែន​ស្កុ​តលែ​ន បាន​ប្រកាស​ជួល​អ្នក​ថែទាំ​កូន​២​នាក់ អាយុ​៥​ឆ្នាំ និង​៧​ឆ្នាំ ដោយ​ផ្តល់​ប្រាក់​ឈ្នួល​៦៣.០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ រួម​ទាំង​ថ្ងៃ​ឈប់​សម្រាក​ក្នុង​១​ឆ្នាំ​២៨​ថ្ងៃ ។ ការ​ប្រកាស​ជួល​អ្នក​ថែទាំ​កុមារ​នោះ​បន្ទាប់​ពី​អ្នក​ថែទាំ​ជា​ច្រើន​នាក់​លាឈប់​កាលពី​ឆ្នាំ​មុន ក្នុង​ហេ​​តុ​ផល​ខ្មោចលង ។

«Childcare.co.vk» បាន​ចុះ​ផ្សាយ​ដោយ​មិន​បង្ហាញ​ឈ្មោះ​ប្តី​ប្រពន្ធ​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​ប្រកាស​ជ្រើសរើស​អ្នក​ថែទាំ​ក្មេង​បញ្ជាក់​ថា ស្ត្រី​ជា​ប្រពន្ធ និង​ប្តី​ជាប់រវល់​ការងារ​ជា​ប្រចាំ និង​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​ផ្ទះ​ជា​ញឹកញាប់ ហើយ​មាន​ពេល​ខ្លះ​មិន​បាន​ត្រឡប់​ទៅ​ផ្ទះ​ដល់​ទៅ​៤​ថ្ងៃ​ឯណោះ ។ ដូច្នេះ​ហើយ​ទើប​ប្រកាស​ជ្រើសរើស​អ្នក​ថែទាំ​កូន​ចំនួន​២​នាក់ ។ តួនាទី​ចម្បង​ត្រូវ​ត្រៀម​អាហារ​ពេល​ព្រឹក នាំ​ក្មេង​ទៅ​សាលារៀន និង​ទៅ​ទទួល​ពេល​ចេញពី​សាលា ជួយ​បង្រៀន​នៅផ្ទះ និង​នាំ​ក្មេង​ឱ្យ​ចូល​គេង ។

ផ្ទះ​របស់​ប្តី​-​ប្រពន្ធ​នោះ​ស្ថិត​នៅ​ក្នុង​ភូមិតូច​មួយ​មាន​ទេសភាព​ស្រស់​ត្រកាល ។ អ្នក​ថែទាំ​ក្មេង​មាន​បន្ទប់​សម្រាក​ផ្ទាល់ខ្លួន មានផ្ទះ​បាយ និង​បន្ទប់ទឹក​នៅ​ក្នុង​បន្ទប់​គេង​រៀងខ្លួន ។

នៅ​ពេល​ទិញ​ដំបូង​មិន​មានការ​បញ្ជាក់​ប្រាប់​២​នាក់​ប្តី​ប្រពន្ធ​នោះ​ថា​ ផ្ទះ​មាន​ «​ខ្មោច​សណ្ឋិត​»​ ទេ ។ ទោះជា​យ៉ាងណា​ក្តី ម្ចាស់ផ្ទះ​មិន​ធ្លាប់​ជួប​ខ្មោចលង​ទេ ។

អ្នក​ថែទាំ​កុមារ​ដែល​លាឈប់​ក្នុង​រយៈពេល​ពី​២​ទៅ​៣​ឆ្នាំ​កន្លង​មក​សរុប​៥​នាក់ បាន​លើក​ហេតុផល​ថា​ការ​សុំ​ឈប់​ព្រោះ​«​ត្រូវ​ខ្មោចលង​» ។

អ្នក​ថែទាំ​ក្មេង​ខ្លះ​បញ្ជាក់​ថា មាន​ឮ​សំឡេង​ខ្លាំង​ដ៏​ចម្លែក រីឯ​ខ្លះ​ទៀត​បញ្ជាក់​ថា មាន​ឮ​សំឡេង​បែក​កែវ ឮ​សំឡេង​ផ្ទេរ​ផ្លាស់​គ្រឿងសង្ហារិម​នៅ​ក្នុងផ្ទះ ៕