ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនៈអាឡេវ ៖ «ឱ​! ប៊ុ​យ​រ៉ូ​ជើង​10​អើយ​…»

6 ឆ្នាំ មុន

និយាយ​ពេល​នេះ​មិនមែន​រឿង​«​ខ្ទម​»​ដែល​គេ​សាងសង់​នៅ​កណ្តាល​ព្រៃ​ភ្នំ​ក្រំ​ថ្ម​ទេ​…​គឺ​និយាយ​តែ​ពី​សំណង់​ធំ​ៗ​រឹង​មាំ​…

និយាយ​ពេល​នេះ​មិនមែន​រឿង​«​ខ្ទម​»​ដែល​គេ​សាងសង់​នៅ​កណ្តាល​ព្រៃ​ភ្នំ​ក្រំ​ថ្ម​ទេ​…​គឺ​និយាយ​តែ​ពី​សំណង់​ធំ​ៗ​រឹង​មាំ​…​ដែល​អ្នកមាន​ប្រាក់​…​បូក​ជាមួយ​អំណាច​ហានក្លា​ផង​…​សង់​អត់​ច្បាប់​នៅ​កណ្តាល​ទីប្រជុំជន​…​កណ្តាល​ក្រុង ចេញ​ឃើញ ចូល​ឃើញ​…​សង់​ទាល់តែ​រួចរាល់​ជា​ស្ថាពរ​ទៅ​ហោង​…​ទើប​លើកគ្នា​ពី​អំណាច​ថ្នាក់​ក្រោម​…​ធ្លាយ​ដល់​អំណាច​ថ្នាក់លើ​…​បញ្ជា​ឱ្យ​រុះរើ​…​ឱ្យ​វ៉ៃ​ចោល​…​ឱ្យ​រក្សា​ស្ថានភាព​ទីតាំង​ដូច​ដើម​…​។

បទបញ្ជា​អ្នកមាន​អំណាច​គ្រប់គ្រង អាណាចក្រ​ដែនដី​…​ទៅ​លើ​សំណង់​ខ្លះ​…​ដូច​អូស​ឫស្សី​មួយ​គុម្ព​បញ្ច្រាស​ចុង​…​ព្រោះ​គេ​មិន​ធ្វើ​តាម​…​។ សង់​រួច​អស់ហើយ​…​មិនធម្មតា​ទេ សំណង់​រឹង​មាំ​កម្ពស់​៦​ជាន់​…​ដូច​ជា​សំណង់​នៅ​មាត់ទន្លេ ជ្រោយចង្វា​ជាដើម​…​ពេល​សាងសង់​ម៉េច​មិន​បញ្ឈប់​…​? ម៉េច​មិន​រុះរើ​ឧបករណ៍​ចេញ កុំឱ្យ​សង់ បើ​វា​ខុស​…​។ ប៉ុន្តែ​ទុក​ឱ្យ​សង់​ភូមិ​គ្រឹះ​កម្ពស់​បាន​៦​ជាន់​រួចរាល់​ទើប​ប្រើ​អំណាច​ទៅ​ដេញ​ឱ្យ​វ៉ៃ​ចោល​…​ហេ​!​ហេ​! មាន​វ៉ៃ​ចោល​ឯណា​…​នៅ​ដដែល​…​តើ​ជា​កំហុស​អ្នក​ណា ម្ចាស់​ថ្លៃ​…​? នៅ​កណ្តាល​ក្រុង​បាត់ដំបង​ក៏​ដូច្នោះ​ដែរ​…​គេ​ដឹក​ដី​ចាក់​លុប​ស្ទឹង​សង្កែ​ជាប់​ក្បាលស្ពាន​…​គេ​សង់​សំណង់​គ្រោង​ដែក​ធំ​ជាង​វិហា​រលោក​…​សង់​ស្អាត​រួចរាល់​ទើប​នាំ​គ្នា​បើកភ្នែក​ធំ​ៗ ស្រែក​ឱ្យ​វ៉ៃ​ចោល​…​ឱ្យ​កាយ​ដី​ពី​ស្ទឹង​សង្កែ​ឱ្យ​ដូច​ដើម​…​។
កាល​កំពុង​ចាក់​ដី​រាប់​ខែ​…​កាល​កំពុង​ដឹក​ដែក​សាងសង់ អត់​មាន​អ្នក​ណា​ដេញ​ទេ​…​បើ​នៅ​ក្នុង​ព្រៃ មិន​ថា​ទេ​…​ប៉ុន្តែ​នៅ​កណ្តាល​ទីប្រជុំជន​ខេត្ត​…​ជាប់​ក្បាលស្ពាន​…​។ ពេល​នេះ​ចាប់ផ្តើម​បញ្ជា​ឱ្យ​រើ​ចេញ​…​ឱ្យ​កាយ​ដី​ពី​ក្នុង​ស្ទឹង​ចេញ​…​ជា​លើក​ទី​២​ហើយ​…​។ ឱ​អ្នកគ្រប់គ្រង​…​អ្នកមាន​អំណាច​ទាំងឡាយ​អើយ​…​ទុក​ឱ្យ​អ្នក​រំលោភ​ចាយ​លុយ​ទាំង​បាវ​យក​ទៅ​សាងសង់​អស់​សិន​សឹម​វ៉ៃ​ចោល​មែន​ទេ​…? ​អ៊ី​ចឹ​ង​ហើយ បានជា​អំពើ​ក្តៅក្រហាយ​…​រីក​ដុះដាល​យ៉ាងនេះ​…​ព្រោះតែ​មេ​ៗ​គ្មាន​ប្រសិទ្ធភាព​ការងារ ។ បើ​យក​អំណាច​ទៅ​ប្រើ​ពេល​កំពុង​សង់​…​មាន​អ្នក​ណា​ថា​អី​…​គេ​អបអរសាទរ​…​ប៉ុន្តែ​ពេល​សង់​រួចរាល់​ទើប​ដេញ​…​ស្មានថា​គេ​អបអរ គេ​គាំទ្រ​ណាស់​ទៅ​ឬ​លោក​ម្ចាស់​…​ឱ ! អ្នកគ្រប់គ្រង​ជើង​១០​អើយ​…​នៅ​តែ​ក្នុង​បន្ទប់​…? ​ហេ​!​ហេ