ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយចាប់ផ្សឹកសង្ឃកាន់​កាំភ្លើង… រញ្ជួយ​ដល់​ព្រះសង្ឃផ្សេងទៀត​ ផ្ទុះ​ការ​​តវ៉ា​

6 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងនា​ព្រឹកថ្ងៃទី២២ មិថុនា នេះថា សមត្ថកិច្ចបានបញ្ជូនអតី​តភិក្ខុសង្ឃនាម ហន
សុផា​ន្នី សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ ដើម្បី​យុត្តិធម៌​សង្គម​ប្រចាំ​ខេត្តបាត់ដំបង ទៅដល់​តុលា​ការខេត្ត ដើម្បីប្រគល់​ឱ្យ​អយ្

ខេត្ត​បាត់ដំបង ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងនា​ព្រឹកថ្ងៃទី២២ មិថុនា នេះថា សមត្ថកិច្ចបានបញ្ជូនអតី​តភិក្ខុសង្ឃនាម ហន
សុផា​ន្នី សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ ដើម្បី​យុត្តិធម៌​សង្គម​ប្រចាំ​ខេត្តបាត់ដំបង ទៅដល់​តុលា​ការខេត្ត ដើម្បីប្រគល់​ឱ្យ​អយ្យ​ការ​សួរ​នាំតាមនី​តិវិធី ពាក់ព័ន្ធនឹងបណ្ដឹងព្រហ្មទណ្ឌពីបទធ្វើឱ្យ​​ប៉ះ​ពាល់​ដល់​ព្រះពុទ្ធ​សាសនា និងកាន់កាប់រក្សាទុកអាវុធដោយខុស​ច្បាប់ ។

គួរបញ្ជាក់ថា អតីត​សង្ឃអង្គ​នេះ ត្រូវ​បាន​កម្លាំង​ស្នងការខេត្ត នាំខ្លួន​តាមដីកាបញ្ជាឱ្យចូលខ្លួន​របស់​អយ្យការ​អម​សាលាដំបូងខេត្ត កាល​ពីថ្ងៃទី២​១ មិថុនា ស្ថិត​នៅ​ក្នុងវត្តដំរី.ស ក្នុង​ក្រុងបាត់ដំបង ដែលបាន​បង្ក​ការភ្ញាក់​ផ្អើលយ៉ាងខ្លាំង ។ ក្រោយពីនាំខ្លួនដល់​ស្នង​ការ​ខេត្ត​ នៅរសៀលថ្ងៃដដែលនោះ សង្ឃអង្គនេះត្រូវបានបញ្ជូនទៅ​ឱ្យ​មន្ត្រីធម្មការផ្សឹកភ្លាមៗ​ដែរ ដើម្បីឱ្យ​សមត្ថកិច្្ចចាត់ការ​តាមនី​តិវិធី។ ជា​មួយគ្នានេះ គេឃើញមន្ត្រីសង្ឃជាច្រើនអង្គបាននិមន្តទៅកាន់ស្នងការខេត្ត ដែល​មាន​វត្តមាន​ព្រះតេជគុណ ប៊ុត ប៊ុនទិញ ផង​ដែរ ​ប៉ុន្តែត្រូវបានឆ្មាំទ្វារនៅច្រកចូលស្នងការខេត្ត មិនអនុញ្ញាតឱ្យ​ចូលទៅខាងក្នុង​ឡើយ ។

នៅព្រឹកថ្ងៃទី២២ មិថុនា ដដែលនេះ គេបាន​​ឃើញ​វត្ត​មាន​មន្ត្រីសង្ឃនានា បាននិមន្តមក​ប្រមូល​ផ្តុំ​ឈរ​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ ដើម្បី​​តវ៉ា និងបានចោទ​ប្រកាន់​ទៅ​សមត្ថ​កិច្ច​វិញ​​ថា បាន​ធ្វើខុសពីនី​តិវិធីច្បាប់​ទៅលើព្រះសង្ឃ ។ ក្នុងនោះ ​រួមមាន​ទាំង​ព្រះ​តេជ​​គុណ ប៊ុត ប៊ុន​ទិញ ​កំពុងតែ​ស្វះស្វែង​អន្តរា​គមន៍ ​ស្នើឱ្យ​អាជ្ញាធរដោះលែងអតីត​​សង្ឃ ហន សុផាន្នី នេះ ។ ​​​