ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អាទិទេព​បង្កើត​ឡើង​ដោយ​សារ​អ្វី?

6 ឆ្នាំ មុន

យោង​តាម​ឯកសារ​របស់​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ លើក​ឡើង​ថា ធម្មតា​ការ​រួមរ័ក ឬ​ការ​សេពកាម​រវាង​បុរស និង​ស្ត្រី គឺជា​ការ​ចាំបាច់​ដើម្បី​ផ្តល់​កំណើត​ឲ្យ បុត្រាបុត្រី​ដើម្បី​ត​ពូជ​ពង្សវង្ស​ត្រកូល​របស់​មនុស្សជាតិ ។ ក៏​ប៉ុន្តែ​

យោង​តាម​ឯកសារ​របស់​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ លើក​ឡើង​ថា ធម្មតា​ការ​រួមរ័ក ឬ​ការ​សេពកាម​រវាង​បុរស និង​ស្ត្រី គឺជា​ការ​ចាំបាច់​ដើម្បី​ផ្តល់​កំណើត​ឲ្យ បុត្រាបុត្រី​ដើម្បី​ត​ពូជ​ពង្សវង្ស​ត្រកូល​របស់​មនុស្សជាតិ ។ ក៏​ប៉ុន្តែ​បើ​យោង​លើ​ទេវ​កថា​ឥណ្ឌូ​-​ខ្មែរ​យើង​ឃើញ​មាន​ករណី​មួយ​ចំនួន នោះ​គឺ​កំណើត​របស់​ព្រះ​អាទិទេព​ខ្លះ​មិន​ត្រូវ​បាន​ធ្វើ​តាម ប្រក្រតី ឬ​តាម​បែប​ធម្មជាតិ​ឡើយ ។

តើ​មាន​ព្រះ​អាទិទេព​អង្គ​ណាខ្លះ​ដែល​ត្រូវ​បាន​ប្រសូត​ចេញ​ដោយ​សិប្បនិមិត្ត ឬ​ដោយ​មិន​ឆ្លង​តាម​ការ​សេពសន្ថវៈ ។ បើ​យើង​ពិនិត្យ​នូវ​ប្រវត្តិ របស់​ព្រះ​អាទិទេព​យើង​គួរ​ចាប់អារម្មណ៍​ព្រះ​អាទិទេព​ពីរ​ព្រះ​អង្គ គឺ​ព្រះ​ហនុមាន​ក្នុង​រឿង រាមកេរ្តិ៍ ដែល​បាន​កត់ត្រា​នៅ​ក្នុង​សាស្ត្រា​ត្រី ភេទ ត្រី​តា​យុគ និង​ព្រះ​ស្ក​ន្ត ឬ​ព្រះ​កុមារ ឬ​ក៏ គុហា ដែល​ជា​នាម​ពីរ​ទៀត​របស់​ព្រះ​អាទិទេព ខាងលើ​នេះ ។

ចំពោះ​ហនុមាន សេនា​ដ៏​ចំណាន​របស់​ព្រះ​រាម​បាន​កើតឡើង​ដោយ​ទឹកកាម​របស់​ព្រះ​វាយោ (​ព្រះពាយ​) ឬ​ខ្យល់ ។ រីឯ​ព្រះ​ស្ក​ន្ត​ទ្រង់​កើត​ចេញពី​ទឹកកាម​របស់​ព្រះ​សិវៈ ឬ​ព្រះ​ឥសូរ​វិញ​។ ដូច​ទើប​ពោល​ចំពោះ​ព្រះ​អាទិទេព​ទាំង​ពីរ​អង្គ មិន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​រួមរ័ក ពិត​ៗ​ទេ ក៏​ប៉ុន្តែ​តាម​រយៈ​ទឹកកាម​ដែល​ព្រះ​មាតា​បាន​ហិត ឬ​បឺត​តាម​មាត់​តែ​ប៉ុណ្ណោះ ។

នៅ​មានការ​បង្កើត​មនុស្ស ឬ​ធម្មជាតិ​ដោយ​សិប្បនិមិត្ត​ដូច​ជា ការ​ជប​ឬ​ក៏​ការ​ប៉ះ​នឹង​ដៃជើង ឬ​ក៏​ការ​បរិភោគ​បាយ​យេ​ជ្ញ៍ ដែល​គេ​បូជា​ជាដើម​។ ជួនកាល​យើង​ក៏​បានដឹង​ទៀត​ថា​មាន​តួអង្គ​ខ្លះ កើត​ចេញពី​ការ​ច្រត់ព្រះនង្គ័ល ដូច​ជា​នាង​សេ​តា ឬ​សិ​តា​ព្រះ​អគ្គមហេសី​របស់​ព្រះ​រាម​ក្នុង​រឿង រាមកេរ្តិ៍​ជា​ភស្តុ​តាង​ស្រា ។

ទាំងនេះ​សរ​ឲ្យ​ឃើញ​ថា នេះ​មិន​គ្រាន់តែ​អច្ឆរិយ​ភាព​នៃ​តួអង្គ​ទាំងនោះ​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ជា​អំណាច​មហិទ្ធិឫទ្ធិ​ដ៏​ស័ក្តិសិទ្ធិ​របស់​ពួក​គេ​ផង​ដែរ ៕