ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាក់ដៃចង្កូតដួលចូលរថយន្តកុងតឺន័រស្លា.ប់ទាំងកណ្ដាលភ្លៀង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​ខ្ទាត​ចូល​ក្រោម​រថយន្ត​កុងតឺន័រ កិន​បែកក្បាល​ស្លា.ប់​គួរ​ឲ្យ​រន្ធត់ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៨​យប់ ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ ទុល​មុខ​កន្លែង​កុងស៊ី​កា.ប់​ជ្រូក ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ដំណាក់​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​ខ្ទាត​ចូល​ក្រោម​រថយន្ត​កុងតឺន័រ កិន​បែកក្បាល​ស្លាប់​គួរ​ឲ្យ​រន្ធត់ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៨​យប់ ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ ទុល​មុខ​កន្លែង​កុងស៊ី​កាប់​ជ្រូក ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ដំណាក់​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ជា សាវ៉ា​ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន ។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រង​គ្រោះ គឺ​ជិះ​ម៉ូតូ​ម៉ាក Honda Icon ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ១AM-7854 បាន​ធ្វើ​ដំនើរ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច មិនដឹង​ថា​គោលបំណង​ទៅ​ណា​នោះ​ទេ ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ទាក់​ដៃចង្កូត​គ្នា​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក ដែល​ជិះ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​បុរស​ជន​រង​គ្រោះ​ដួល​ខ្ទាត​ចូល​ក្រោម​រថយន្ត​សណ្ដោង​កុងតឺន័រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-២៦៩៤ ជា​រថយន្ត​របស់​ក្រុមហ៊ុន​មួយ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ធ្វើ​ឲ្យ​កង់​រថយន្ត​កិន​ចំ​ក្បាល​ជន​រង​គ្រោះ ដែល​ពាក់មួក​ការពារ​សុវត្ថិភាព បែក​ទាំង​ក្បាលមនុស្ស និង​មួក​សុវត្ថិភាព​ខ្ទេច ហូរ​ឈាម​ស្លាប់​នៅ​នឹង​កន្លែង យ៉ាង​អ​ណោ​ច​អាធ័ម ។ ដោយឡែក​រថយន្ត​កុងតឺន័រ នៅ​ពេល​បង្កហេតុ​ហើយ បាន​បន្ថែម​ល្បឿន​រត់គេច​ពី​កន្លែង​កើតហេតុ បាន​៥០០​ម៉ែត្រ បាន​ឈប់​រថយន្ត​ទុក​ចោល រួច​ហើយ​អ្នកបើកបរ​បាន​រត់​គេ​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ​ឃើញ​មាន​សាច់ញាតិ ឪពុក​ម្ដាយ​បងប្អូន​របស់​ជន​រង​គ្រោះ បាន​មក​យំសោក​បោក​ខ្លួន​ឱប​សព​ជន​រង​គ្រោះ ទាំង​អារម្មណ៍​សោកស្ដាយ​បំផុត​នៅ​កណ្តាល​ភ្លៀង តែ​ម្តង ។ រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​មក​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់ ៕